Lee Hi អួលដើម.ក ច្រៀងលែងចេញកណ្តាលឆាក ខណៈច្រៀងបទ«Breath» នឹកដល់ Jonghyun ក៏ព្រោះតែបទនេះ…. (មានវីដេអូ)

កូរ៉េខាងត្បូង៖ កាលពីយប់មិញ ទូរទស្សន៍ល្បីឈ្មោះមួយ របស់កូរ៉េ JTBC បានប្រារព្ធធ្វើពិធីប្រគល់ពានរង្វាន់ដល់តារាឆ្នើមធំប្រចាំឆ្នាំ «Golden Disc Award 2018» ដែលមានការចូលរួមសុទ្ធសឹងតែ វត្តមានតារាចម្រៀងល្បីៗកំពុងមានឈ្មោះ បោះសម្លេងដូចជា ក្រុម EXO ក្រុម BTS ក្រុម Twice ក្រុម Blackpink ក្រុម Wanna One នាង Lee Hi និងតារាជាច្រើនផ្សេងទៀតផងដែរ។

យ៉ាងណាមិញ ខណៈដល់វគ្គដែលតារាចម្រៀងស្រីប្រចាំផលិតកម្ម YG កញ្ញា Lee Hi ឡើងសម្តែងបទចម្រៀងរបស់ខ្លួនចំណងជើងថា «Breath» ដែលគ្រប់គ្នាស្គាល់ថា ជាបទ ចម្រៀង​ ដែលអតីតតារាចម្រៀងប្រុស Jonghyun សមាជិកក្រុម Shinee និពន្ធឡើងរៀបរាប់ពីអារម្មណ៍ពិតឈឺចាប់របស់ខ្លួន ឲ្យកញ្ញាLee Hiច្រៀង មុនពេលដែលលោកស្លាប់។

ដោយក្នុងនោះ កញ្ញា Lee Hi បានលើកយកបទចម្រៀងមួយបទនេះ មកសម្តែងនៅលើឆាកប្រគុំតន្រ្តីដ៏ធំ «Golden Disc Award 2018» យ៉ាងក្តុកក្តួលបំផុត រហូតមកដល់ពាក់កណ្តាលបទត្រឹមឃ្លាដែលច្រៀងថា «បើសិនជាអ្នកលែងមានដង្ហើម នឹងគ្មាននរណាបន្ទោសអ្នកទៀតទេ» ធ្វើឲ្យតារាស្រីរូបនេះ អួលដើម.ក មិនអាចបន្តច្រៀងទៅមុខទៀតបាន ដោយតែនាងនឹកទៅដល់ការឈឺចាប់របស់ Jonghyun និងអាល័យបំផុត ចំពោះការបាត់បង់ មិត្តភក្តិនិងជាសិស្សច្បង គួរឲ្យគោរពម្នាក់ ។

 

ជាការពិតណាស់ មិនត្រឹមតែកញ្ញា Lee Hi តែប៉ុណ្ណោះនោះទេ ដែលក្តុកក្តួលអួលដើម.ក ច្រៀងលែងចេញកណ្តាលឆាក សូម្បីតែទស្សនិកជនតែកំពុងទស្សនា ក៏ដូចជាតារាចម្រៀង ដែលចូលរួមទាំងអស់គ្នា ក៏ស្ទើរតែទប់ទឹកភ្នែកមិនបានផងដែរ។

ជាពិសេសនោះ គឺគេសង្កេតឃើញ តារាចម្រៀងស្រីកញ្ញា Taeyeon ដែលគេស្គាល់ថា ជាមិត្តភក្តិជិតដិតរបស់ Jonghyun នាងក៏បានអង្គុយស្តាប់ទាំងស្រក់ទឹកភ្នែក ជាមួយនឹងការសម្តែង ពោរពេញទៅដោយមនោសញ្ចេតនារបស់ Lee Hi ផងដែរ។

ជាការពិតណាស់ ការចាកចេញយ៉ាងឆាប់រហ័ស របស់តារាចម្រៀងពោរពេញទៅដោយ ទេពកោសល្យលោក Kim Jonghyun ធ្វើឲ្យអ្នកគ្រប់គ្នាមានការសោកស្តាយ និងអាល័យបំផុតការបាត់បង់លោកខ្លាំងបំផុត៕

អានបន្ត៖   បេក្ខជន វង្ស ថាណាន់ ច្រៀងមានទឹកដមសម្លេងពីរោះ តែក៏ធ្វើឲ្យមហាជនក្តុកក្តួលដោយសារតែរឿងមួយ….(មានវីដេអូ)

កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 3 វគ្គ Judge Audition សបា្ដហ៍ទី 5 ជាសប្តាហ៍ចុងក្រោយ។ មានបេក្ខជនមួយរូបមានឈ្មោះ វង្ស ថាណាន់ អាយុ ២៩ ឆ្នាំ មកពីខេត្តកំពង់ចាម បានច្រៀងបទ “ស្រលាញ់អូនរហូត” បានយ៉ាងល្អ និងទទួលបានការកោតសរសើរខ្លាំងពីគណៈកម្មការ។

ប៉ុន្តែនៅមុនពេលប្រកួតពិធីករលោក ជា វិបុល ក៏បានធ្វើការសាកសួរសំណេះសំណាលពីអារម្មណ៍ និងជីវប្រវត្តិខ្លីៗ របស់បេក្ខជន វង្ស ថាណាន់។ បេក្ខជនរូបនេះក៏បានប្រាប់ថាខ្លួនជាកូនកំព្រា ឪពុកម្តាយ ដោយមានជីវភាពខ្វះខាតក្រុមគ្រួសារក៏បញ្ជូនឲ្យរស់នៅមជ្ឈមណ្ឌលកុមារកំព្រាតាំងពីអាយុ ៣ឆ្នាំ។ អ្វីដែលកាន់តែក្តុកក្តួលនោះបេក្ខជនរូបនោះក៏បាននិយាយថាក៏ធ្លាប់បានជួបជុំម្តាយផងដែរប៉ុន្តែមិនបានប៉ុន្មានផង ម្តាយក៏ទទួលមរណភាព ធ្វើឲ្យមហាជនជាច្រើនសម្តែងក្តីអាណិតចំពោះបេក្ខជនរូបនេះ។ តោះមកមើលវីដេអូនៅខាងក្រោមនេះ៖

 

Leave a Reply

Your email address will not be published. Required fields are marked *