ស្ងាត់ៗ! ម្ចាស់បទ «បុណ្យភូមិ» ជា សុជាតិ Cover បទបរទេស Eminem River ពីរោះមិនធម្មតា! (មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ក្នុងក្រុមក្មេងខ្មែរលោក ជា សុជាតិ ធ្លាប់បានទទួលការគាំទ្រម្តងរួចមកហើយ សម្រាប់ការច្រៀង Cover បទចម្រៀងបរទេស កាលពីលើកមុនដែលមានចំណងជើងថា «Shape Of You» របស់តារាចម្រៀង Ed Sheeran ។

យ៉ាងណាមិញ ថ្មីៗនេះលោក ជា សុជាតិ ម្ចាស់បទ «បុណ្យភូមិ» ក៏បាន Cover បទចម្រៀងជាភាសាបរទេសថ្មីមួយបទទៀត ដែលជាសំនៀងដើមរបស់លោក Ed Sheeran ដដែលគឺបទ «Eminem River» ។

ដោយនៅក្នុងបទមួយនេះលោក ជា សុជាតិ ហាក់ដូចជាពញ្ញាក់អារម្មណ៍អ្នកគាំទ្រសាជាថ្មីម្តងទៀត ជាមួយនឹងទឹកដមសម្លេង ច្រៀងបទជាភាសាអង់គ្លេសរបស់លោក ព្រមទាំងភាពក្រមិចក្រមើម ពេលច្រៀងចម្រៀងនេះផងដែរ៕

តោះចង់ដឹងថាលោក ជា សុជាតិ Cover បទបរទេសមួយបទនេះ ពីរោះយ៉ាងណាខ្លះ? ទស្សនាវីដេអូដូចខាងក្រោមនេះ៖ 

អានបន្ត៖  ដេននី ក្វាន់ ស្អាតប៉ុណ្ណឹងហើយ មិនអស់ចិត្ត នៅទៅកែកន្លែងមួយទៀត

ភ្នំពេញ៖ បើទោះបីជា តារាសម្តែងស្រី ដេននី ក្វាន់ លែងប្រឡូកក្នុងវិស័យសិល្បៈ ក៏រូបនាង នៅតែទទួលបាន ប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹង រូបថតស៊ីអារម្មណ៍ជាច្រើនសន្លឹករបស់នាង ដែលតែងបង្ហោះជារឿយៗ។

ក្នុងនោះ រូបនាង មិនត្រឹមតែ ល្បីប៉ុណ្ណោះ បើងាកមើលសម្រស់របស់នាង ក៏មិនណយដែរ ដែលអាចធ្វើឲ្យ បុរសជាច្រើន លង់នឹងនាងតែម្តង។

ប៉ុន្តែទោះបីជា នាងរូបសម្ផស្សស្រស់ស្អាតប៉ុណ្ណាក៏ដោយ ក៏នាងនៅតែទៅកែកុនបន្ថែមទៀត ដើម្បីឲ្យល្អឥតខ្ចោះ ដោយក្នុងនោះ នាងបានទៅចាក់មុខឲ្យរាងជាអក្សរ V បន្ថែមទៀត នេះបើតាមហាងកែសម្ផស្សមួយ បានបង្ហាញឲ្យដឹង។

ជាមួយគ្នានោះដែរ អ្នកគាំទ្រ ក៏មានការភ្ញាក់ផ្អើល ដែលសម្រស់របស់នាងប៉ុណ្ណឹងហើយ នៅទៅថែមថយ ទៀត ថាតើនាង ចង់ស្អាតបែបណាទៀត៕

 

Leave a Reply

Your email address will not be published. Required fields are marked *