គួរឲ្យសរសើរ៖ ឧកញ៉ា ម៉ុង ឫទ្ធី ឃើញបុគ្គលិកហាងម្នាក់ពាក់ក្រវាត់ករចាស់ ផ្លាស់ឲ្យថ្មី តម្លៃកប់

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ត្រូវបានគេចាត់ទុកជាបុគ្គលដ៏គំរូម្នាក់ ជាក់ស្ដែងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ គ្រាន់តែលោក ចូលទៅហូបអាហារពេលព្រឹក ហើយឃើញបុគ្គលិកហាងមួយកន្លែង ពាក់ក្រវាត់កចាស់ ស្រាប់តែលោកជួយប្ដូរថ្មីឱ្យភ្លាមតែម្ដង ហើយក្រវាត់កនោះ មានតម្លៃខ្ពស់រហូតដល់ ១២០ដុល្លារអាមេរិកឯណោះ។

ជាងនេះទៅទៀត លោកឧកញ៉ា ម៉ុង ឫទ្ធី ក៏បាន​ជួយ​បង្រៀន​បុគ្គលិកហាង​នោះឲ្យចេះ​ពាក់ក្រវាត់កថ្មី​ផ្ទាល់ដៃទៀត​ផង៕

អានបន្ត៖  ទីតាំងទី២ ដែលផលិត និងធ្វើអត្តសញ្ញាណបណ្ណក្លែងក្លាយ ត្រូវកម្លាំងនគរបាលខេត្តកំពង់ស្ពឺ បន្តចុះបង្ក្រាបនៅស្រុកសំរោងទង, ចាប់ខ្លួន២នាក់ និងដកហូតវត្ថុតាងមួយចំនួន

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលរបស់លោក ក្រោមការសម្របសម្រួលពីលោក អ៊ូ ផាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងធ្វើអត្តសញ្ញាណបណ្ណក្លែងក្លាយ១កន្លែងទៀតហើយ មានស្លាកយីហោ (ស៊ីណាត ថតរូប និងបោះពុម្ភធៀបការ) នៅភូមិផ្សារព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនសង្ស័យចំនួន២នាក់ មានស្រីម្នាក់ ត្រូវបានឃាត់ខ្លួន ព្រមទាំងដកហូតបានវត្ថុតាងមាន ម៉ាស៊ីនព្រីន០១គ្រឿង, ម៉ាស៊ីនអ៊ុតកាត០១គ្រឿង, CPU ០១គ្រឿង, ម៉ូនីទ័រ០១គ្រឿង, ឃីបត០១ និងម៉ាស៊ីនស្កេន០១គ្រឿង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨កន្លងទៅនេះ នគរបាលខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សឿ សុថា អនុប្រធាននាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក្រោមការសម្របសម្រួលដោយពីលោក អ៊ូ ផាត ក៏បានចុះបង្ក្រាបទីតាំងធ្វើអត្តសញ្ញាណបណ្ណ និងឯកសារសាធារណៈក្លែងក្លាយ១កន្លែង មានស្លាកយីហោ «ប៊ុន ធី ថតរូបល្អពេញចិត្ត» នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

នៅក្នុងប្រត្តិបត្តិការនេះ កម្លាំងនគរបាលបានឃាត់ខ្លួនមុខសញ្ញាចំនួន២នាក់ប្រុស និងដកហូតវត្ថុតាងមាន ម៉ាស៊ីនព្រីន៣គ្រឿង, ម៉ាស៊ីនអ៊ុតកាត១គ្រឿង, ម៉ាស៊ីនកាត់ពុម្ភ ១គ្រឿង, CPU២គ្រឿង, ម៉ូនីទ័រ១គ្រឿង, សម្ភារ និងឯកសារក្លែងក្លាយមួយចំនួនធំផ្សេងទៀត។

សម្រាប់ជនសង្ស័យទាំង២នាក់ក្នុងករណីទី២ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការកាត់ការតាមនីតិវិធីច្បាប់៕

សម្រាប់ជនសង្ស័យទាំង២នាក់ក្នុងករណីទី២ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការកាត់ការតាមនីតិវិធីច្បាប់

 

Leave a Reply

Your email address will not be published. Required fields are marked *