សាវិន ហ្វីលីព ប្រកាស​ឲ្យ​មិត្ត​ក្នុង​ហ្វេសប៊ុក​ជួយ Report និង Block គណនី​ហ្វេសប៊ុក​មួយ​ចោល ព្រោះតែ..​

(ភ្នំពេញ)៖ តារាសម្ដែងជើងចាស់ និងជាស្ថាបនិក «មូលនិធិ សាវិន ដើម្បីកុមារកម្ពុជា» លោក សាវិន ហ្វីលីព ត្រូវបានទស្សនិកជនដឹងថា ក្រៅពីមានភាពមមាញឹក ផ្នែកសម្ដែងខ្សែភាពយន្តខ្នាតធំ ជាច្រើនហើយនោះ លោកក៏ងាកទៅរកការ ធ្វើជំនួយសប្បុរធម៌ផងដែរ ខណៈរាល់ពេលទំនេរពីសិល្បៈ គេតែងតែឃើញ តារាសម្ដែងរូបនេះ មានសកម្មភាពជាច្រើន ទាក់ទងនឹងការធ្វើជំនួយដល់ជនក្រីក្រ ខ្វះខាត គ្មានទីពឹងជាដើម។

ដោយក្នុងនោះ ក៏ឃើញមានវត្តមានជនជាតិបរទេស ដែលជាមិត្តភ័ក្តិរបស់លោក ចូលរួមជាច្រើនផងដែរ។ យ៉ាងណាមិញ ថ្មីៗនេះ ស្រាប់តែ ឃើញលោកបង្ហោះសារមួយ ក្នុងគណនីងហ្វេសប៊ុក ដើម្បីសូមឲ្យមិត្តៗជួយ Report និង Block ហ្វេសប៊ុកមួយចោល ដោយសារយករូបបងធម៌របស់លោក ដែលរស់នៅអាមេរិក ទៅបង្កើតគណនីផ្សេង។

បើតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោក សាវិន ហ្វីលីព បានសរសេរថា «សួស្ដីបងប្អូនលើហ្វេសប៊ុកទាំងអស់ សូមជួយ Report និង Block គណនីហ្វេសប៊ុកក្លែងក្លាយ មួយនេះផង ដែលបានយករូបថតលោក យ៉ាន់ណារ៉ា ដែលជាបងធម៌របស់ខ្ញុំ កំពុងរស់នៅអាមេរិក ទៅបង្កើតគណនីឈ្មោះ Graher Sola ដើម្បីទៅបោកប្រាស់លុយកាក់អ្នកដទៃ! បង ណារ៉ា ជាមនុស្សល្អចូលចិត្តអ្នកដទៃ ហើយកន្លងមកបានចូលរួម ក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ពេលគាត់ចុះមកស្រុកខ្មែរម្ដងៗ.. សូមជួយស៊ែ សូមអរគុណ» 

ការប្រកាសឲ្យដឹងពីសំណាក់តារាសម្ដែង សាវីន ហ្វីលីព អាចជាការព្រមាន និងជាសញ្ញាមួយបង្ហាញថា មានជនខិលខូចលួចយករូបភាពមនុស្ស ដែលធ្លាប់មានសកម្មភាពល្អក្នុងសង្គម ដើម្បីទៅបោកប្រាសអ្នកដទៃឲ្យជឿលើខ្លួន ហើយអាចផ្ដល់លាភសក្ការៈ អ្វីមួយជាដុំកំភួនហើយមើលទៅ បានជាជនខិលខូចទាំងនោះ មកបង្កើត Account Facebook ក្លែងក្លាយ ដោយមិនដាក់រូបពិតខ្លួនឯងចូលបែបនេះ។

គួរបញ្ជាក់ផងដែរថា លោក សាវិន ហ្វីលីព បច្ចុប្បន្នកំពុងតែត្រូវបាន មហាជនគាំទ្រច្រើន តាមរយៈការសម្ដែងជាតួឪពុកក្នុងរឿង «សិសិររដូវក្នុងបេះដូង» ហើយអ្វីដែលពិសេសនោះ ទស្សនិកជនតាមបណ្ដាខេត្ត ស្គាល់លោកកាន់ច្បាស់ តាមរយៈការធ្វើជំនួយសម្បុរសធម៌ និងការជីកអណ្ដូងទឹកស្អាត ជូនដល់ប្រជាពលរដ្ឋ នៅតាមតំបន់ដាច់ស្រយាលនានា៕

សារនិងរូបភាពដែលលោក ​សាវិន ហ្វីលីព បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួន

អានបន្ត៖  ស្ងាត់ៗ! ម្ចាស់បទ «បុណ្យភូមិ» ជា សុជាតិ Cover បទបរទេស Eminem River ពីរោះមិនធម្មតា! (មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ក្នុងក្រុមក្មេងខ្មែរលោក ជា សុជាតិ ធ្លាប់បានទទួលការគាំទ្រម្តងរួចមកហើយ សម្រាប់ការច្រៀង Cover បទចម្រៀងបរទេស កាលពីលើកមុនដែលមានចំណងជើងថា «Shape Of You» របស់តារាចម្រៀង Ed Sheeran ។

យ៉ាងណាមិញ ថ្មីៗនេះលោក ជា សុជាតិ ម្ចាស់បទ «បុណ្យភូមិ» ក៏បាន Cover បទចម្រៀងជាភាសាបរទេសថ្មីមួយបទទៀត ដែលជាសំនៀងដើមរបស់លោក Ed Sheeran ដដែលគឺបទ «Eminem River» ។

ដោយនៅក្នុងបទមួយនេះលោក ជា សុជាតិ ហាក់ដូចជាពញ្ញាក់អារម្មណ៍អ្នកគាំទ្រសាជាថ្មីម្តងទៀត ជាមួយនឹងទឹកដមសម្លេង ច្រៀងបទជាភាសាអង់គ្លេសរបស់លោក ព្រមទាំងភាពក្រមិចក្រមើម ពេលច្រៀងចម្រៀងនេះផងដែរ៕

តោះចង់ដឹងថាលោក ជា សុជាតិ Cover បទបរទេសមួយបទនេះ ពីរោះយ៉ាងណាខ្លះ? ទស្សនាវីដេអូដូចខាងក្រោមនេះ៖ 

 

Leave a Reply

Your email address will not be published. Required fields are marked *