សាហាវម្ល៉េះ!!! ចាប់នាងក្រមុំរំលោភ ពេលកូនក្មេង២នាក់ទៅឃើញ សម្លាប់បំបិទមាត់ទាំង៣នាក់…

ក្មេងទំនើងម្នាក់បានល្បួង នារីក្រមុំម្នាក់នាំទៅចាប់រំលោភ នៅក្នុងផ្ទះមួយ ប៉ុន្តែនៅពេលគេកំពុង ធ្វើសកម្មភាពរំលោភនោះ ក៏មានក្មេងតូចៗ២នាក់ចូលទៅ ធ្វើឲ្យគេភ័យខ្លាចបែកការ ទើបបង្ខំចិត្តសម្លាប់ ជនរងគ្រោះទាំង៣នាក់ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួន​ បញ្ជូនទៅតុលាការផ្ដន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត។មន្ត្រីនគរបាលក្រុងប៉ាទីយ៉ា បានឲ្យដឹងថា ជនជាប់ចោទ ឈ្មោះ Pracharkmajang អាយុ១៩ឆ្នាំ រស់នៅស្រុក Tha Muang ក្រុងប៉ាទីយ៉ា ខេត្ត Kanchanaburi ប្រទេសថៃ។ រីឯជនរងគ្រោះទាំង៣នាក់នោះ ទី១-ឈ្មោះ វិភាិវ ខាំសៃ ភេទស្រី អាយុ១៨ឆ្នាំ ទី២-ឈ្មោះចូសេ ដេវីដ ភេទប្រុស អាយុ៧ឆ្នាំ (កូនកាត់ថៃអាមេរិកាំង) និងទី៣-ឈ្មោះម៉ៃឃើល ជែម ភេទប្រុស អាយុ២ឆ្នាំ (កូនកាត់ថៃអាមេរិកាំង)។ ជនរងគ្រោះទាំង៣នាក់ ​រស់នៅក្នុងភូមិឃុំជាមួយ នឹងជនជាប់ចោទដែរ។មន្រ្ដីនគរបាលក្រុងប៉ាទីយ៉ា បានបន្ត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៤ កន្លងទៅ ជនជាប់ចោទបានល្បូងនារីរងគ្រោះ ទៅក្នុងផ្ទះដ៏ស្ងាត់មួយ ហើយគេ(ជនសង័្សយ)

ក៏បានចាប់រំលោភជនរងគ្រោះរួច ក៏សម្លាប់នាងចោល។ ស្របពេលនោះ កុមាររងគ្រោះទាំង២នាក់​ ក៏បាន​ដើរចូលទៅក្នុងផ្ទះនោះ ឃើញពីសកម្មភាពរបស់ជនល្មើស ប៉ុន្តែដោយសារខ្លាចបែកការ ពីរឿងឃោរឃៅរបស់ខ្លួន ទើបជនល្មើស ចាប់ក្មេងរងគ្រោះទាំង២នាក់ អូសចូលទៅក្នុងផ្ទះនោះ រួចហើយសម្លាប់ចោលតែម្ដង។មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីប្រព្រឹត្តអំពើរំលោភ សេពសន្ថវៈលើនារីរងគ្រោះ និងសម្លាប់ជនរងគ្រោះ ទាំង៣នាក់រួចហើយ ជននេះ ក៏បានរត់គេចខ្លួន ទៅសំងំលាក់ខ្លួនរស់នៅជាមួយ នឹងស្រីស្នេហ៍របស់គេ។ ក្រោយពេលកើតមាន អំពើឃាតកម្មទៅលើជនរងគ្រោះ​ ទាំង៣នាក់នោះមក ប្រជាពលរដ្ឋបានរាយការណ៍ ទៅសមត្ថកិច្ចថៃ ហើយមន្ត្រីជំនាញ និងអាជ្ញាធរក៏បានចុះទៅកាន់ កន្លែងកើតហេតុ ពិនិត្យ​ និងធ្វើកោសល្យវិច័យ ទៅលើសាកសពរបស់ របស់ជនរងគ្រោះ ព្រមទាំងសាកសួរព័ត៌មានពីប្រជាពលរដ្ឋ នៅជុំវិញកន្លែងកើតហេតុ។មន្ត្រីនគរបាលដដែលបានបន្តថា តាមរយៈការធ្វើកោសល្យវិច័យ និងការស៊ើបអង្កេត យ៉ាងល្អិតល្អន់របស់សមត្ថកិច្ចជំនាញថៃ

ទើបឈានទៅដល់ការ កំណត់មុខសញ្ញារបស់ជនល្មើស។ នៅពេលសមត្ថកិច្ចចុះទៅដល់ កន្លែងដែលជនល្មើស លាក់ខ្លួននោះ គឺមុនដំបូងជននេះ បម្រុង​នឹងបាញ់តបត ជាមួយនឹងសមត្ថកិច្ច ប៉ុន្តែដោយសារសមត្ថកិច្ច ធ្វើការតាមជំនាញរបស់ខ្លួន ទើបគេយល់ព្រមទម្លាក់កាំភ្លើងចោល ហើយប្រគល់កាំភ្លើងឲ្យសមត្ថកិច្ចតាមសម្រួល។មន្ត្រីនគរបាលក្រុងប៉ាទីយ៉ា បានបន្តថា ក្រោយពេលកសាងសំណុំរឿង បញ្ជូនទៅតុលាការរួច ទើបនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ សាលាដំបូង​ក្រុងប៉ាទីយ៉ា បានសម្រេចចេញ កាត់ក្ដីផ្ដន្ទាទោសជនជាប់ចោទ ដាក់ក្នុងពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទរំលោភសេពសន្ថវៈ។ ប៉ុន្តែដោយសារជននេះ ព្រមទទួលសារភាព ពីកំហុសរបស់ខ្លួន ទើបតុលាការបន្ធូរបន្ថយទោស មកនៅជាប់គុករយៈពេល៣ឆ្នាំ រួចហើយតុលាការ​ បានប្រគល់ជនជាប់ចោទ ឲ្យទៅសមត្ថកិច្ចនាំទៅឃុំឃាំង ដើម្បីរង់ចាំការកាត់ទោស ពីបទឃាតកម្មលើជនរងគ្រោះ បីនាក់បន្តទៀត។មន្ត្រីនគរបាលដដែល បានបន្តថា បើតាមសំណុំរឿងឃាតកម្មនេះ គឺជនជាប់ចោទអាចប្រឈមមុខ នឹងជាប់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែបើបើទោះជាតុលាការ កាត់ទោសឲ្យជននេះ ជាប់គុកអស់មួយជីវិតក្ដី តែអាណាព្យាបាល និងសាច់ញាតិក៏នៅតែទទូច ចង់ឲ្យតុលាការ​កាត់ទោសប្រហារជីវិត ជនជាប់ចោទ ទើបសមតាមបំណងរបស់ពួកគេ៕

Leave a Reply

Your email address will not be published. Required fields are marked *