អីយ៉ា សុគន្ធ និសា ប្រហែល​មាន​ដំណឹង​ល្អ​ទេ​ដឹងបាន​ពិធី​ការិនី កែវ ចាន់​និមល ចំអន់​ដូ​ចនេះ!

​បើ​គិត​មកដល់ពេលនេះ​តារាចម្រៀង សុគន្ធ និសា រៀបការ​បាន​ប្រមាណ​ជិត​ពីរ​ខែ​ហើយ ។ អ្វីដែល​កត់សម្គាល់​ថ្មីៗ​នេះ​មានការ​ចំអន់​ពីសំណាក់​ពិធី​ការិនី កែវ ចាន់​និមល ថា​សព្វថ្ងៃ សុគន្ធ និសា ចាប់ផ្តើម​ឃ្លាន​ម្ជូរ​ហើយ ។​

​នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​នៅតាម​ខេត្ត​កាលពីពេល​ថ្មីៗ​នេះ​បន្ទាប់ពី សុគន្ធ និសា ច្រៀង​ចប់​គេ​បានឃើញ​ពិធីករ​ពិធី​ការិនី​ចេញមកនិយាយ​ជាធម្មតា ។ តែ​ក្នុងនោះ កែវ ចាន់​និមល បាន​យក​ភេសជ្ជៈ​ឱ្យដល់ សុគន្ធ និសា ជាមួយនឹង​ការនិយាយ​ចំអន់​ថា​ពេលនេះ និសា ចាប់ផ្តើម​ចូលចិត្ត​ប្រភេទ​រសជាតិ​ជូរ​ហើយ​ជាពិសេស​រសជាតិក្រូច​តែម្តង ។ តារាចម្រៀង សុគន្ធ និសា មិនបាន​ឆ្លើយតប​ទេ​គ្រាន់តែ​សើច​តែប៉ុណ្ណោះ ។ មានការ​និយាយ​ពី​សំណាក់​មហាជន​ថា​ប្រសិន សុគន្ធ និសា មាន​ដំណឹង​ល្អ​ដូច កែវ ចាន់​និមល ចំអន់​មែន​ជា​រឿង​ល្អ​ព្រោះ​វ័យ​នាង​ក៏​ស័ក្តិសមនិង​ការ​មាន​កូន​ដែរ ។

​ក្រោយ​រៀបការ​ហើយ សុគន្ធ និសា នៅតែមាន​ប្រជាប្រិយភាព​ដដែល ។ ជា​រៀងរាល់ថ្ងៃ​នាង​មានការ​ងារ​រវល់​ខ្លាំង​ទាំង​ការចេញ​ច្រៀងតាម​បណ្តារ​ខេត្ត ពិធីមង្គលការ និង ថត​រឿង​ភាគ​ទូរទស្សន៍​ហង្ស​មាស​ផងដែរ ។ ក្រោយពី​រៀប ការ​ហើយ​រយៈពេល​ជិត​ពីរ​ខែ​ហើយ​គេ​មិនដែល​បានឃើញ​តារា​ដែលមាន​ប្រភព​មកពី​ខេត្តក្រចេះ​រូបនេះ​បង្ហាញ​រូបថត​ស្វី​ត ស្វី​ត​ជាមួយ​ស្វាមី​បង្ហាញ​ដល់​អ្នកគាំទ្រ​ឡើយ ៕ ចេ​នី​ (រូបថត​ហ្វេ​ស​ប៊ុ​ក សុគន្ធ និសា)

ប្រភព៖ ប្រជាប្រិយ

អានបន្ត៖   ស៊ឹម សូលីកា លេចដំណឹងស្នេហ៍ អេង ឫទ្ធី

ភ្នំពេញ៖ ថ្មីៗនេះ ពិធីការិនីដ៏ល្បី ស៊ឹម សូលីកា ត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយទម្លាយឲ្យដឹងថា «ក្រោយវិលពីអាមេរិក សូលីកា កាន់តែចេញមុខជាមួយ អេង ឫទ្ធី និងកាន់តែសិចស៊ីជាងមុន»។

រំពេចពីដំណើរវិលមកប្រឡូកអាជីពសិល្បៈសម្តែងស្រីស្រស់ ស៊ឹម សូលីកា ក៏ធ្វើឲ្យអ្នកគាំទ្រស្ងើចសរសើរមិនដាច់ពីមាត់ផងដែរ។ ជុំវិញរឿងនេះ មិនទាន់មានការបកស្រាយណាមួយពី ស៊ឹម សូលីកា និង អេង ឫទ្ធី នៅឡើយទេ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *