អ្នកគាំទ្របង្ខំឲ្យ ឆន សុវណ្ណារាជ ចាប់ ឱក សុគន្ធកញ្ញា លាក់ក្នុង…

ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងសំឡេងស្រទន់មានមន្ដស្នេហ៍ប្រចាំផលិតកម្មហង្សមាស លោក ឆន សុវណ្ណារាជ បានបង្ហោះសារប្លែកៗនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា «មានរឿងខ្លះដូចជាខ្យល់អាកាសចឹង យើងអាចប៉ះវាបាន និងចាប់វាបាន បានមួយតែភ្លែតទេហើយវាក៏រសាត់ឆ្ងាយពីយើងបាត់ទោះបីជាយើងមិនចង់បាត់វាក៏ដោយ បានត្រឹមតែប៉ះតែមិនអាចថែរក្សារវាបាន»។

រំពេចនោះ មានប្រិយមិត្តចូលទៅខមមិនសួរថា«ពូរាជចង់ចាប់បង កញ្ញា ទុកមែនទេពូរាជ ខ្ញុំចង់ឲ្យពូរាជចាប់បងកញ្ញាទុកណាស់» ។ មកទាល់ពេលនេះ តារាសម្តែង ឆន សុវណ្ណារាជ នៅពុំទាន់មានការឆ្លើយតបចម្ងល់អ្នកគាំទ្រម្នាក់នោះឡើយ៕

អានបន្ត៖   អីយ៉ា សុគន្ធ និសា ប្រហែល​មាន​ដំណឹង​ល្អ​ទេ​ដឹងបាន​ពិធី​ការិនី កែវ ចាន់​និមល ចំអន់​ដូ​ចនេះ!

​បើ​គិត​មកដល់ពេលនេះ​តារាចម្រៀង សុគន្ធ និសា រៀបការ​បាន​ប្រមាណ​ជិត​ពីរ​ខែ​ហើយ ។ អ្វីដែល​កត់សម្គាល់​ថ្មីៗ​នេះ​មានការ​ចំអន់​ពីសំណាក់​ពិធី​ការិនី កែវ ចាន់​និមល ថា​សព្វថ្ងៃ សុគន្ធ និសា ចាប់ផ្តើម​ឃ្លាន​ម្ជូរ​ហើយ ។​

​នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​នៅតាម​ខេត្ត​កាលពីពេល​ថ្មីៗ​នេះ​បន្ទាប់ពី សុគន្ធ និសា ច្រៀង​ចប់​គេ​បានឃើញ​ពិធីករ​ពិធី​ការិនី​ចេញមកនិយាយ​ជាធម្មតា ។ តែ​ក្នុងនោះ កែវ ចាន់​និមល បាន​យក​ភេសជ្ជៈ​ឱ្យដល់ សុគន្ធ និសា ជាមួយនឹង​ការនិយាយ​ចំអន់​ថា​ពេលនេះ និសា ចាប់ផ្តើម​ចូលចិត្ត​ប្រភេទ​រសជាតិ​ជូរ​ហើយ​ជាពិសេស​រសជាតិក្រូច​តែម្តង ។ តារាចម្រៀង សុគន្ធ និសា មិនបាន​ឆ្លើយតប​ទេ​គ្រាន់តែ​សើច​តែប៉ុណ្ណោះ ។ មានការ​និយាយ​ពី​សំណាក់​មហាជន​ថា​ប្រសិន សុគន្ធ និសា មាន​ដំណឹង​ល្អ​ដូច កែវ ចាន់​និមល ចំអន់​មែន​ជា​រឿង​ល្អ​ព្រោះ​វ័យ​នាង​ក៏​ស័ក្តិសមនិង​ការ​មាន​កូន​ដែរ ។

​ក្រោយ​រៀបការ​ហើយ សុគន្ធ និសា នៅតែមាន​ប្រជាប្រិយភាព​ដដែល ។ ជា​រៀងរាល់ថ្ងៃ​នាង​មានការ​ងារ​រវល់​ខ្លាំង​ទាំង​ការចេញ​ច្រៀងតាម​បណ្តារ​ខេត្ត ពិធីមង្គលការ និង ថត​រឿង​ភាគ​ទូរទស្សន៍​ហង្ស​មាស​ផងដែរ ។ ក្រោយពី​រៀប ការ​ហើយ​រយៈពេល​ជិត​ពីរ​ខែ​ហើយ​គេ​មិនដែល​បានឃើញ​តារា​ដែលមាន​ប្រភព​មកពី​ខេត្តក្រចេះ​រូបនេះ​បង្ហាញ​រូបថត​ស្វី​ត ស្វី​ត​ជាមួយ​ស្វាមី​បង្ហាញ​ដល់​អ្នកគាំទ្រ​ឡើយ ៕ ចេ​នី​ (រូបថត​ហ្វេ​ស​ប៊ុ​ក សុគន្ធ និសា)

 

Leave a Reply

Your email address will not be published. Required fields are marked *