ធ្មេចបើកៗ ជិតដល់ខួបគំរប់១០០ថ្ងៃរបស់ សាន ស្រីឡៃ ហើយ

កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ អតីតបេក្ខនារីក្នុងកម្មវិធីប្រលងចម្រៀង The Voice Cambodia និងជាអតីតតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស គឺអ្នកនាង សាន ស្រីឡៃ ត្រូវបានអតីតស្វាមីធ្វើការបាញ់ប្រហារជាច្រើនគ្រាប់ បណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់នៅក្នុងគ្លីនិកមួយកន្លែង ចំណែកឯខ្មាន់កាំភ្លើងជាស្វាមីបន្ទាប់ពីបាញ់ប្រហារលើរូបអ្នកនាងរួចក៏បានបាញ់ប្រហារសម្លាប់ខ្លួនឯងតែក្រោយ ដែលករណីនេះធ្វើឲ្យមហាជនមានការរន្ធត់ចិត្តយ៉ាងខ្លាំង។

ធ្មេចបើកៗ ពិធីបុណ្យគំរប់ខួប១០០ថ្ងៃរបស់អ្នកនាង សាន ស្រីឡៃ ខិតជិតមកដល់នាពេលខាងមុខ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល ជួបជុំភ្ញៀវ និងញាតិមិត្តជិតឆ្ងាយ លុះព្រឹកថ្ងៃទី២៨ វេលាម៉ោង ០៧ព្រឹក ប្រគេនយាគូព្រះសង្ឃ ធ្វើពិធីរាប់បាត បង្សុកូល វេកត្តាហារប្រគេនទីយវត្ថុដល់ព្រះសង្ឃ៕

អានបន្ត៖  កុល ដាវី៖ «មិននឹកស្មានថា បង សុខ រក្សា ជាមនុស្សកំណាញ់ស្វិត តែធ្វើឲ្យខ្ញុំសុខស្រួលបាន..»

ភ្នំពេញ)៖ ពិតជាមិននឹកស្មានថា តារាសម្ដែង កុល ដាវី បានបើកកកាយពីចរិតពិត របស់គូស្នេហ៍ គឺលោក សុខ រក្សា គ្មានសល់បន្តិចសោះ ក្រោយពីអ្នកទាំងពីរបានរួមរស់ជាមួយគ្នា ជាប្ដីប្រពន្ធក្រៅសំណាញ់ប្រពៃណីរួចមក ខណៈ ដែល កុល ដាវី បានបង្ហើបថា សុខ រក្សា ជាមនុស្សកំណាញ់ស្វិត រិះថាំ ប៉ុន្តែអាចធ្វើឲ្យនាង មានក្ដីសុខ និងរស់នៅប្រកបដោយសុភមង្គល។

យ៉ាងណាមិញ បន្ទាប់ពីបានទស្សនាការផ្សាយផ្ទាល់ កិច្ចសម្ភាសន៍របស់តារាសម្ដែងសាច់សខ្ចី វ័យរាងជ្រេ សម្រស់បាន កុល ដាវី តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ Fresh News TV និង Khmertalking ធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ ដល់មហាជនគ្រប់ទិសទីរួចមក នាងបានបង្ហើបរឿងរ៉ាវជាច្រើន ទាក់ទងនឹងចំណងស្នេហារបស់នាង ជាមួយនឹង លោក សុខ រក្សា។ អ្វីដែលមហាជនចាប់អារម្មណ៍ កាន់តែខ្លាំងនោះ គឺពេលដែលនាងបានបង្ហើបថា លោក សុខ រក្សា ទោះជាមនុស្សកំណាញ់ ម៉ត់ចត់នឹងលុយកាក់ក៏ពិតមែន តែលោកធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលធ្វើឲ្យនាងមិនអាចបំភ្លេចបាន នឹងចាប់ចិត្តស្រឡាញ់ រហូតមកដល់សព្វថ្ងៃ។

អ្វីដែលពិសេសនេះ ចំណងស្នេហ៍របស់នាង មកទល់នឹងបច្ចុប្បន្ននេះ មិនអាចមានអ្នកជ្រៀតជ្រែកបានទេ ខណៈស្នេហាប្រុសស្រី អ្នកសិល្បៈដូចគ្នានេះ មានភាពជឿជាក់គ្នាយ៉ាងខ្លាំង។

ថ្លែងប្រាប់ តាមការសាកសួរ ពីសំណាក់ពិធីករ និងពិធីការិនី កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» កញ្ញា កុល ដាវី បានថ្លែងទាំងទឹកមុខស្រស់ស្រាយថា «ដំបូងឡើយ កាលដែលខ្ញុំស្រឡាញ់បង សុខ រក្សា មក ខ្ញុំអាចសង្កេតបានថា គាត់មិនចេះចាយវាយលុយខ្ជះខ្ជាយទេ សូម្បីតែការហូបចុក ក៏គាត់មានការគិតគ្រប់ជ្រុងជ្រោយដែរ ប៉ុន្តែអ្វីដែលគាត់ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនោះ គឺគាត់ហ៊ានទិញរ៉ូបមួយតម្លៃ ២៥០ ដុល្លារឲ្យខ្ញុំ អ៊ីចឹងពេលនោះ ខ្ញុំមានអារម្មណ៍ថារំភើបមែនទែន ទាំងនេះហើយជារឿងដែលខ្ញុំ មិនអាចបំភ្លេចបាន ព្រោះគាត់រិះសូម្បីតែ៥ដុល្លារ ប៉ុន្ដែគាត់ហ៊ានទិញរបស់ថ្លៃឲ្យខ្ញុំ»

តារាសម្ដែងរូបឆោមលោមពណ៌ស្រស់ស្អាត កញ្ញា កុល ដាវី បានបន្តថា «ទោះបីជាមានអ្នកមាន អ្នកធំ មកសុំស្នេហ៍ពីខ្ញុំ ដោយឲ្យអ្វីៗគ្រប់យ៉ាងក៏ដោយ ក៏ខ្ញុំមិនទទួលដែរ ពោលគឺគ្មានអ្នកណាល្អជាង បង សុខ រក្សា ទេ ខណៈបច្ចុប្បន្ននេះ ខ្ញុំនិងបងសុខ រក្សា គឺយើងល្អនឹងគ្នាទៅវិញទៅមក ប៉ុន្ដែនៅថ្ងៃមុខមានរឿងអ្វី យើងមិនអាចមើលឃើញទេ។ អ្វីដែលសំខាន់ គ្មានអ្វីមកផ្លាស់ប្តូរចិត្ត ខ្ញុំបានទេ!»

គួរបញ្ជាក់ថា កញ្ញា កុល ដាវី និង លោក សុខ រក្សា ចំណងស្នេហ៍រវាងអ្នកទាំងពីរ ហាក់គ្មានអ្វីលាក់បាំង ដូចអ្នកសិល្បៈផ្សេងៗទៀតនោះទេ ខណៈអ្នកទាំងពីរ កំពុងមានគម្រោងចូលរោងការជាមួយគ្នា ក្នុងឆ្នាំ ២០១៨នេះ។

ចង់ដឹងថា កញ្ញា កុល ដាវី និយាយពីអ្វីខ្លះ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» សូមទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖

 

Leave a Reply

Your email address will not be published. Required fields are marked *