លេងសើចម៉េចបាន ធី សុវណ្ណថា វះកាត់ច្រមុះចំនួន០៣លើកហើយតាំងពីតូចមកដល់ពេលនេះ !

យុវតីវ័យក្មេងស្រស់ស្អាតលេចធ្លោក្នុងផ្នែកនយោបាយកញ្ញា ធី សុវណ្ណថា ធ្លាប់ត្រូវបានសារព័ត៌មានចុះផ្សាយកក្រើកម្ដងហើយ ចំពោះរឿងរ៉ាវដែលកញ្ញា ធី សុវណ្ណថា បានធ្វើការកែសម្ផស្ស នៅឯមន្ទីរពេទ្យកែសម្ផស្សកូរ៉េមួយឈ្មោះ ID Plastic Surgery Hospital Korea ព្រមទាំងបានធ្វើការបង្ហោះរូបភាពរបស់កញ្ញា ធី សុវណ្ណថា មុនពេលវះកាត់កែសម្ផស្ស ដែលបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានទន្ទឹមរងចាំមើលថា សម្រស់របស់កញ្ញា ធី សុវណ្ណថា ក្រោយពីពេលវះកាត់សម្ផស្សហើយ។

ស្រាប់តែមួយម៉ោងមុននេះម្ចាស់​គណនេយ្យ​ហ្វេសប៊ុក (Facebook) ល្បី​ឈ្មោះ កញ្ញា ធី សុវណ្ណថា បានធ្វើការបង្ហោះសារម្ដងពាក់ព័ន្ធហ្នឹងការវះកាត់កែសម្ផស្សរបស់នាង។ នាងបានលើកឡើងថា នាងធ្លាប់វះកាត់ច្រមុះចំនួន៣លើកហើយ គិតតាំងពីតូចមកដល់ពេលនេះ ហើយថ្ងៃនេះដែរគឺជាលើកទី៣ជាវគ្គបញ្ចប់ តាមការកំណត់ ពីវេជ្ជបណ្ឌិតដែលនាងវកាត់ព្យាបាលជម្ងឺច្រមុះ ។

នាងបានសរសេររៀបរាប់លើហ្វេសប៊ុករបស់នាងថា៖ «ថ្ងៃនេះ ខ្ញុំវះកាត់ព្យាបាលច្រមុះ លេីកទី៣ ជាវគ្គបញ្ចប់ តាមការកំណត់ ពីវេជ្ជបណ្ឌិត ។ ខ្ញុំធ្លាប់វះកាត់ព្យាបាលដុះសាច់ច្រមុះ កាលពីអាយុ១៥ឆ្នាំង និងអាយុ២១ឆ្នាំ នៅប្រទេសកូរ៉េលើកនេះ ខ្ញុំសម្រេចវះកាត់ព្យាបាល នៅស្រុកខ្មែរ ដោយវេជ្ជបណ្ឌិត ពីប្រទេសកូរ៉េ… Dermo Clinic» ៕

Leave a Reply

Your email address will not be published. Required fields are marked *