ទីបំផុត កីឡាការិនី ស៊ន សៀវម៉ី ចេញមុខបកស្រាយរឿងប្រាក់រង្វាន់មេដាយហើយ (មានវីដេអូ)

ភ្នំពេញ៖ ក្រោយពីមានព័ត៌មានជាច្រើនចុះផ្សាយពី បញ្ហារបស់កីឡាការិនី ស៊ន សៀវម៉ី របួសជង្គង់ត្រូវវះកាត់ ហើយក្រសួងមិនទាន់បើកប្រាក់មេដាយឲ្យនោះ ពេលនេះ អត្តពលិកតៃក្វាន់ដូរូបនេះ បានចេញមុខបកស្រាយហើយ។ ក្នុងវីដេអូ Live នៅលើបណ្តាញសង្គម ស៊ន សៀវម៉ី បានលើកឡើងថា បងប្អូនមួយចំនួនអាចនឹងមានការយល់ច្រឡំ តាមការពិតខាងក្រសួងមិនដែល មិនខ្វល់ពីកីឡាករ-កីឡាការិនីនោះទេ ពោលគឺតែងតែយកចិត្តទុកដាក់ជានិច្ច។ ហើយចំពោះបញ្ហាប្រាក់រង្វាន់មេដាយវិញនោះ សៀវម៉ី បាននិយាយថា មិនមែនឈ្នះភ្លាម បានប្រាក់រង្វាន់ភ្លាមនោះទេ គឺក្រសួងត្រូវមានលិខិត ក៏ដូចជាដំណាក់កាលស្នើច្រើនទៀត ព្រោះខាងក្រសួងមិនមែនជាអ្នកកាន់ថវិកានោះទេ។ ដោយឡែកទាក់ទងនឹងបញ្ហាបងប្រុសរបស់នាងវិញ វីរកីឡាការិនីតៃក្វាន់ដូរូបនេះ បានបញ្ជាក់ថា បងប្រុសរបស់ខ្លួនអាចនឹងយល់ច្រឡំចំនុចខ្លះ ទើបធ្វើឲ្យរឿងបែបនេះកើតឡើង។ គួរបញ្ជាក់ថា ស៊ន សៀវម៉ី នឹងធ្វើដំណើរនៅប្រទេសកូរ៉េ ព្យាបាលរបួសជង្គង់ ហើយយ៉ាងហោចណាស់ក៏ត្រូវការរយៈពេល៦ខែដែរ ដើម្បីអាចចូលហ្វឹកហាត់វិញ៕ ចង់ដឹងឲ្យជ្រាបច្បាស់នោះ…