ព្រោះតែរូបថតមួយសន្លឹក ធ្វើឲ្យអ្នកគាំទ្រ គិតថា សុគន្ធ និសា ទៅក្រេបទឹកឃ្មុំ នៅទីនេះ

ភ្នំពេញ៖ ក្រោយពីមង្គលការរបស់កំពូលតារាចម្រៀងសុគន្ធ និសា ត្រូវបានបញ្ចប់ឃើញថា នាងហាក់ដូចជាមមាញឹកនៅក្នុងការងារ រហូតរកពេលសម្រាកគ្មាន។ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា គ្រាន់តែរៀបការចប់ភ្លាមអ្នកនាង សុគន្ធ និសា នៅមានតែមានការងារធ្វើដដែល ខណៈពេលដែលអ្នកគាំទ្រកំពុងតែរងចាំមើល ដំណើរកម្សាន្តក្រេបទឹកឃ្មុំរបស់គូស្វាមីភរិយាថ្មី។ ពេលនេះ ប្រហែលជាកិច្ចការរបស់នាងត្រូវបានធូរស្បើយជាងមុន បានជានៅលើបណ្តាញសង្គមរបស់តារារូបនេះបានបង្ហោះរូបមួយសន្លឹកនៅក្នុងដំណើរកម្សាន្ត នៅកន្លែងណាមួយ ក៏ប៉ុន្តែត្រូវបានគេដឹងថា មិនមែនជាប្រទេសកម្ពុជានោះទេ។ ដូច្នោះហើយ រូបភាពមួយសន្លឹកដែលតារារូបនេះ បានបង្ហោះកាលពីប៉ុន្មានម៉ោងមុនធ្វើឲ្យអ្នកគាំទ្រមួយចំនួនគិតថាអ្នកនាង ជាមួយនឹងស្វាមី មានដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅប្រទេសមួយណាមិនខាន។ យ៉ាងណាមិញ តារារូបនេះ ក៏មិនបានបង្ហើបថានាងទៅប្រទេសណានោះ គឺ មានតែរង់ចាំមើលនៅក្នុងបណ្តាញសង្គម ថានឹងមានអ្វីប្លែកៗខ្លះ ខ្មែរឡូត នឹងធ្វើការនាំយកព័ត៌មានដែលទាក់ទងនឹងដំណើរកម្សាន្តដ៏ស្ងាត់ស្ងៀមរបស់តារាមួយដួងនេះ៕ អានបន្ត៖   ធ្លាប់ឆ្ងល់អត់ ហេតុអ្វីតារាៗ និងពិធីករពាក់អាវ ពណ៌ដូចម្ចាស់Sponsor? ភ្នំពេញ៖ សព្វថ្ងៃ ទីផ្សាររបស់តារាចម្រៀងនៅក្នុងប្រទេសកម្ពុជា ហាក់កាន់តែសម្បូរឡើងៗ ដោយសារតែមាន ផលិតផលជាច្រើន…

ធ្លាប់ឆ្ងល់អត់ ហេតុអ្វីតារាៗ និងពិធីករពាក់អាវ ពណ៌ដូចម្ចាស់Sponsor?

ភ្នំពេញ៖ សព្វថ្ងៃ ទីផ្សាររបស់តារាចម្រៀងនៅក្នុងប្រទេសកម្ពុជា ហាក់កាន់តែសម្បូរឡើងៗ ដោយសារតែមាន ផលិតផលជាច្រើន ចង់ផ្សព្វផ្សាយផលិតផល និងចង់ឲ្យផលិតផលខ្លួន មានឈ្មោះល្បីល្បាញ ដូច្នេះហើយពួកគេត្រូវតែ ចំណាយដើមទុន ដើម្បីបង្កើតកម្មវិធី ដែលធ្វើឡើងនៅរាជធានីភ្នំពេញ និងតាមខេត្តជាច្រើនផងដែរ។ តើប្រិយមិត្តអ្នកអាន ធ្លាប់ឆ្ងល់ទេ ថាហេតុអ្វី តារាៗនិង ពិធីករទាំងអស់ តែងតែពាក់អាវពណ៌ទៅតាម កម្មវិធីនីមួយៗដូច ម្ចាស់Sponsor? បើយោងតាមការយល់ឃើញ របស់មហាជនមួយចំនួន បានឲ្យដឹងថា កាលដែលតារាៗនិងពិធីករ ពាក់អាវទៅតាមពណ៌ម្ចាស់Sponsor នោះ ព្រោះថា សម្លៀកបំពាក់ពួកគេត្រូវបាន ឧបត្ថម្ភដោយម្ចាស់Sponsor ផ្ទាល់ ដើម្បីឲ្យសម្លៀកបំពាក់មាន ពណ៌ដូចផលិតផលរបស់ពួកគេ។ ប៉ុន្តែផ្ទុយទៅវិញ បើតាមការពិតនោះ រាល់ខោអាវដែលតារាៗនិង ពិធីករពាក់ម្តងៗ គឺគ្មានការឧបត្ថម្ភពី ម្ចាស់Sponsorណានោះទេ…

តារា​​​ល្បីៗ ច្រៀង​មិន​យក​កម្រៃ​ ដើម្បី​​​​​​អង្គាស​ប្រាក់​ជួយ​ដល់​កុមារ​គរ​ថ្លង់ និង ពិការ​ភ្នែក​

យ៉ាង​តិច​មាន​តារា​ចម្រៀង​ល្បីៗ​ប្រុស​ស្រី​ជាង​១០រូប និង​សិស្ស​សាលា ជា​ច្រើន​​រូប​ផ្សេង​ទៀត បាន​​ស្ម័គ្រចិត្ត​ រួម​គ្នា​សម្ដែង​សិល្បៈ​ក៏​ដូច​ជា​ការ​ច្រៀង ឲ្យ​ការ​ប្រគំតន្ត្រី​សប្បុរសធម៌​មួយ​កាល​ពី​​រសៀល​ម្សិល​មិញ​រ៉ៃ​អង្គាស​ប្រាក់ ដើម្បី​​ជួយ​ដល់ អង្គការ​ ​មួយ​ចំនួន​​ទទួល​ចិញ្ចឹម​កុមារ​គរ​ថ្លង់ ពិការ​ភ្នែក ជា​ដើម។ ការ​ប្រគំតន្ត្រី​សប្បុរសធម៌​​នៅ​សាលា​បង្រៀន​ខាង​លើ បាន​ធ្វើ​ឡើង​ជា​មួយ​នឹង​ការ​អបអរ​បុណ្យ​ណូអែល​ និង ឆ្លង​​ឆ្នាំ​សាកល ​ដែល​រៀបចំ​ដោយ​សាលា ​ELT។ តារា​ចម្រៀង ដែល​បាន​ចូល​រួម​ច្រៀង ក្នុង​កម្មវិធី​សប្បុរសធម៌​​ មាន​កញ្ញា សុខ ពិសី ចិត្ត​ ​កញ្ចនា ​លោក ម៉ា ចន្ទ័បញ្ញា កញ្ញា វិរៈ និច្ច កញ្ញា អាវី ​ កញ្ញា រ៉ាប៊ី កុមារី សុខ សុជាតា កុមារី…

ឃុយ ម៉ីហៀង ច្រៀងគោកបទ «វាសនាបុប្ផាស្វាយរៀង» ឡើងព្រឺសម្បុរ (មានវីដេអូ)

ភ្នំពេញ៖ កុមារី ឃុយ ម៉ីហៀង នាពេលថ្មីៗនេះ ហាក់កំពុងទទួលបាន ប្រជាប្រិយភាពខ្លាំង ពីសំណាក់អ្នកគាំទ្រ ទូទាំងប្រទេស ដោយសារតែសមត្ថភាព ទាំងនៅវ័យក្មេងរបស់នាង។ ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុន ម៉ីហៀង បានធ្វើឲ្យអ្នកគាំទ្រ របស់នាងនៅខេត្តស្វាយរៀង សប្បាយរីករាយខ្លាំងមែនទែន ជាមួយនឹងការសម្តែងយ៉ាងពិសេស ជាមួយគ្រូបង្វឹករបស់នាង អ្នកនាង សុគន្ធ និសា។ មិនត្រឹមតែប៉ុណ្ណោះ ម៉ីហៀង  ក៏មានការសំណូមពរពី អ្នកគាំទ្រនៅទីនោះផ្ទាល់ ឲ្យនាងច្រៀងចម្រៀងគោក មួយបទដើម្បីជាអនុស្សាវរីយ៍សម្រាប់អ្នកខេត្តស្វាយរៀង។ យ៉ាងណាមិញ ម៉ីហៀងបាន យកបទ «វាសនាបុប្ផាស្វាយរៀង» ដើម្បីច្រៀង ដែលធ្វើឲ្យអ្នកគាំទ្រ ពេញចិត្តខ្លាំងមែនទែន ដោយសារតែសម្លែង ដ៏ពិរោះ ស្តាប់ស្ទើរតែព្រឺសម្បុររបស់នាងផងដែរ៕ ប្រភព៖ Khmerload អានបន្ត៖  នោះម៉េចហ្នឹង​៖ ដេននី ក្វាន់…

នោះម៉េចហ្នឹង​៖ ដេននី ក្វាន់ ប្រកាសឈប់ខ្វល់មនុស្ស​ដែល​ធ្លាប់ស្និទ

ភ្នំពេញ៖ក្រោយ​ពី​បង្ហាញ​ភាពស្និទស្នាលជាមួយ​សង្សាមាឌយក្ស ជាមួយនិង​ពាក្យពេចន៍​ថា មិន​ប្រកាន់​អ  នាគតជាបុរសសង្ហា មាន ទ្រព្យស្តុកស្តម្ភ សំខាន់​គាត់ចេះយល់ពី​ទុក្ខធុរៈ​យើង​។ ប៉ុន្តែអ្វី​ធ្វើឲ្យ​មាន​ការងឿងឆ្ងល់ក្រោយការអះ​អាងនេះ បែរជា​តារាស្រីងារ រាជនី សម្រស់ដើមទ្រូង​សិចស៊ី នាង ដេននី ក្វាន់ បែរបញ្ចេញសារ ក្នុង ន័យ​បង្ហាញពីការធុនថប់​អ្នក​ដែល​នៅ​ស្និទនាង ទៅ​វិញ។ ក្នុងសារ ដែល​ទួញរៀបរាប់តាំងពីពាក្យ​«​ស្អប់​បំផុ​ត​អាម​នុស្ស​ធុន​នេះ ស្អប់​បំផុត​អាមនុស្សជួយតែសំដីតែទង្វើរវិញគឺសូន្យ។ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ខ្ញុំ​លែង​ខ្វល់​ហើយ​​ក៏​លែងសួ​រនាំឬក៏ឲ្យ​នរណាម្នាក់មក ជួយជ្រោម ជ្រែងខ្ញុំទៀតដែរ បញ្ហារ​បស់​ខ្ញុំ​គឺ​ខ្ញុំ​ជាអ្ន​កដោះស្រា​យ»។ បន្តនឹង​ខ្លឹម សារ ដែលអះអាង​ថា ព្រោះ​​មិន​មែន​អត់​ការងា​រមួ​យនឹ​ងខ្ញុំ​ដាច់​ពោះ​ស្លាប់​ទេ ខ្ញុំក៏​មានមុ​ខរបរ​ផ្ទាល់​ខ្លួន​រប​ស់ខ្ញុំ​ដែរ​ មិន​មែន​ពឹង​តែកា​រងា​រមួ​យផ្នែ​កនឹ​ងឯ​ណា។ នាង​ក៏​បាន​សង្កត់ន័យ​ធ្ងន់​ក្នុង​ខ្លឹមសារ ដែល នាង​មិន​ចង់ខ្វល់​ជាមួ​យ​​​មនុស្សនៅ​ជុំវិញខ្លួននោះ​ថា​‍«ចាំទុកបើ មិន​ជួយកុំនិយាយ​ថា​ជួយ​មនុស្សខ្ញុំ​អត់​ចេះ​ទ្រពង​អ្នក​ណាទេ ​ហើយ ក៏​មិនជ្រលក់មាត់​សួរនាំ​រឿងហ្នឹងទៀតដែរ សុំ​បញ្ចប់​ត្រឹម​ហ្នឹង​ រឿង​ហ្នឹង​ពេល​ណា​ពេល​នឹង​ចុះ។ ខ្ញុំសុំ​យក​ពេល​គិត​រឿ​ងរ​ក​ស៊ីវិ​ញ​វា​ប្រ​សើរជាង​អង្គុយ​ចាំដំណឹងពីមនុស្ស​សន្យា​ខ្យល់»។ អានបន្ត៖ …

មានទៅ​អន់ណា៖ ប៊ុត សីហា មិនខ្វល់ចេញបទថ្មី​ តែមានឱកាស​​កើបប្រាក់នៅ​ឆ្ងាយ

ភ្នំពេញ៖ ក្រោយបាត់មុខពីពិភពសិល្បៈមួយរយៈធំ តារាចម្រៀង ប៊ុត សីហា បានបង្ហាញវត្តមានលើឆាកប្រគុំតន្ត្រីមួយនៃស្ថានីយទូរទស្សន៍ អ៊ីធីវី ។ ខណៈដែល​លោក ប៊ុត សីហា បាន​បង្ហើរ​សំនៀង​រួច និង មានការ​ជជីក​សួរនាំពី​ពិធីករ​ ពិធីការិនី ​ថា «តើលោក មាន​គម្រោង​ចេញ​បទ​ថ្មីៗ ​ដើម្បី​បំពេញ​ចំណី​អារម្មណ៍​អ្នកគាំទ្រ​ដែររឺទេ?» ។ រំពេចនោះ តារាចម្រៀង ប៊ុត សីហា បាន​ឆ្លើយថា មិនទាន់មាន​ទេ​ក្នុង​ពេលនេះ ប៉ុន្តែ​លោក​បែរជា​បាន​បង្ហើប​ពី​គម្រោង​ចេញទៅ​សម្តែង​ក្រៅប្រទេស​វិញ ដោយ​ប្រទេស​ដែល​លោក​នឹងមាន​គម្រោង​ចេញទៅ​នោះ​គឺ​ សហរដ្ឋអាមេរិក ពោលគឺមានគ្រោងចេញទៅនាពេលឆាប់ៗខាងមុខនេះ។ ប៉ុន្តែទោះជាយ៉ាងណា អ្នកគាំទ្រសង្ឃឹមថា «ផលិតកម្មហង្សមាសនឹងចេញបទថ្មីៗ ឲ្យតារាចម្រៀង ប៊ុត សីហា ក្រោយការត្រលប់មកពីសហរដ្ឋអាមេរិកវិញ» ៕ អានបន្ត៖  ជួបរៀងលំបាក់ចិត្តច្រើន៖ នី…

ជួបរៀងលំបាក់ចិត្តច្រើន៖ នី មុន្នីនាថ ពោលថា បើកុំបានអ្នក…

ភ្នំពេញ៖ ក្រោយពីមានរឿងរ៉ាវប្ដឹងផ្ដល់ និងការវាយប្រហាពាក្យសម្ដីរវាងអតីតគូដណ្ដឹង នី មុន្នីនាថ ហាក់ដូចជាជួបភាពហ្មងសៅក្នុងជីវិត នៅមិនទាន់មានពន្លឺស្រាកស្រាននៅឡើយ។ ព្រមគ្នាថ្ងៃទី១៦នេះ នៅលើហ្វេសប៊ុក ឈ្មោះកនិហា ដែលគេស្គាល់ម្ចាស់ គឺកញ្ញា នី មុន្នីនាថ បានបង្ហោះសារទុក្ខសោកនៅក្នុងជីវិតថា«មានគេសួរថា ឯងពិបាកចិត្តអត់ ឯងហត់អត់ ឯងមានដែលយំអត់»។ ក្នុងសារដដែលដែលបង្ហាញពីសំដី ដែលអ្នកជុំវិញខ្លួនចោលជាសំនួរ ដែលថា« ព្រោះគ្នាមើលទៅឯងដូចអត់ចេះពិបាកចិត្តសោះ ឃើញសប្បាយចិត្តរហូត?» ក្នុងនោះ កញ្ញា នី មុន្នីនាថក៏ពោលឡើងថា «បើសិនជាខ្ញុំគ្មានកំលាំងចិត្ត ដ៏ខ្លាំងដែរគាត់បានផ្ដល់ឲ្យខ្ញុំ (fan)ប្រហែលជាខ្ញុំអាចអញ្ចឹង»។ ក្នុងនោះផងដែរក៏មានអ្នកគាំទ្រមួយចំនួនខមមិនលើកទឹកចិត្តថា«ស៊ូៗណាអូនកនិហា ជីវិតតែងជួបបញ្ហាត្រូវតែស៊ូណា»ជាមួយគ្នានោះក៏មានមតិលើកឡើងទៀតថា«ចង់ឲ្យបងធ្វើដូចបងសក្កណាគាត់មានក្ដីសុខណាស់»។ គួបញ្ជាក់ផងដែរថាតារាសម្តែងពូកែទឹកភ្នែករូបនេះត្រូវអតីតគូដណ្តឹង លោក អ៊ុង សូឡាង ប្ដឹងទាសំណងជំងឺចិត្តទាមទារដល់ទៅជាង១០ម៉ឺនដុល្លាឯណោះ។

តូតា គ្រោង​ចូល​រោងការ​ឆាប់ៗ ក្រោយ​គូ​ស្នេហ៍​បើ​ជំនួញ​សាខា​​ថ្មី​មួយ​ទៀត​ឱ្យ​គ្រប់គ្រង

តារា​សម្ដែង និង​ជា​តារា​ម៉ូដែល​កញ្ញា ម៉ាក សែនសូនីតា ហៅ​តូតា បាន​ប្រកាស​បើក​របរ​ជំនួញ​សាខា​ទី២ គឺ​ភោជនីយដ្ឋាន “ផែ​សមុទ្រ” កាល​ពី​ពេល​ថ្មីៗ ខណៈ​ការ​បើក​សាខា​ថ្មី​កន្លង​ទៅ​គឺ​ជា​ការ​ចូល​ហ៊ុន​គ្នា​ជា​មួយ​គូស្នេហ៍​គឺ​លោក ប៉ុល វិបូ ហៅ នីត អតីត​អ្នក​គ្រប់​គ្រង​ទូរទស្សន៍ ថោន និង​ជា​ចាងហ្វាង​ផលិតកម្ម Angkor Picture។ កញ្ញា​បាន​ប្រលយ​សម្ដី​ថា​​ជំនួយ​ថ្មី​រួម​គ្នា​អាច​ធ្វើ​ឱ្យ​ពិធី​មង្គលការ​របស់​នាង​លេច​ឡើង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ ការ​បើក​សាខា​ទី២​ត្រូវ​ ម៉ាក សែនសូនីតា បញ្ជាក់​ថា ដោយសារ​ទទួល​ការ​គាំទ្រ​ពី​អតិថិជន ទើប​កញ្ញា និង​គូ​ស្នេហ៍​របស់​ខ្លួន​សម្រេចចិត្ត​បើក​សាខា​ទី២​ដូច្នេះ។ កញ្ញា​បាន​បញ្ជាក់​ថា៖ ”សាខា​ថ្មី​នៅ​តាខ្មៅ​នេះ​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​គាំទ្រ​ពី​បងប្អូន​ទេ ទើប​ខ្ញុំ និងគាត់​សម្រេចចិត្ត​​ចូល​ហ៊ុន​បើក​បន្ត​ទៀត។ អតិថិជន​គឺ​ជា​កម្លាំង​ចិត្ត​ធ្វើ​ឱ្យ​ខ្ញុំ​សម្រេចចិត្ត​បែ​នេះ”។ តារា​សម្ដែង​រូប​នេះ​បន្ត​ថា ប្រិសិន​បើ​អាជីវកម្ម​ថ្មី​នេះ​ទទួល​ជោគជ័យ​ខ្លាំង​ពិត​មែន នោះ​កញ្ញា និង​គូស្នេហ៍​របស់​ខ្លួន​អាច​នឹង​ចូល​រោងការ​ឆាប់ៗ។ ក៏ប៉ុន្តេ​ពេល​វេលា​ណា​ឱ្យ​ប្រាកដ​នោះ​កញ្ញា​មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​នៅ​ឡើយ​ទេ ដោយ​រង់​ចាំ​មើល​បន្តិច​ទៀត​សិន។ កញ្ញា ម៉ាក…

ដួង ម៉ានិច ប្រែជាញាប់​ញ័រ​ដល់​ថ្នាក់​យំ ពេល​គ្រង​ឈុត​នាង​នាគ (វីដេអូ)

តារា​សម្ដែង​រាង​ស្រឡូន​ ដួង​ ម៉ានិច ​រំភើប​ខ្លាំង រហូត​ហូរ​ទឹក​ភ្នែក​ ​ឈរមិន​ជាប់ ដល់ថ្នាក់​ទន់​ខ្លួន​ នៅពេល​គ្រង​សម្លៀក​ពាក់​ជា​​នាង​នាគ​ ពេលសម្ដែង​ក្នុងកម្ម​វិធី ព្រះ​គុណ​គ្រូ​ល្ខោន​ខោល​លើក​ទី​២​​​ នៅ​សាកល​វិទ្យាល័យ ភូមិន្ទ​ចិត្រ​សិល្បៈ​កាល​ពី​ល្ងាច​មិញ។ ក្នុងកម្មវិធីខាងលើ កញ្ញា ដួង​ ម៉ា​និច ​តម្រូវឲ្យគ្រង​ឈុត​នាង​នាគ​បង្ហាញ​ម៉ូដ ដែល​តួ​អង្គ​តំណាង​ឲ្យ​ ព្រះនាង​នាគ​ក្សត្រិយ៍​ គ្រប់គ្រង​​ផែន​ដីខ្មែរ​នា​សម័យបុរេប្រវត្តិ គឺឈុត​កន្ទុយ​ត្រី និង​ពាក់​មកុដក្បាល​នាគ​។ ដួង ម៉ានិច ក្នុងឈុតនាងនាគ ក្នុង​អំឡុងពេល​ដើរ​បង្ហាញ​ម៉ូដ ម៉ានិច ក៏​ចាប់​ផ្ដើម​មាន​ទឹក​មុខ​ប្រែប្រួល តែ​នាងនៅ​តែ​ញញឹម​រហូតដល់​បញ្ចប់​ ។ ក្រោយពី​ដើរ​បាន​មួយ​ជុំ​កញ្ញាក៏​ចាប់​ផ្តើម​ញាក់​ញ័រ​ពេញ​ទាំង​ខ្លួន​ហើយ​យំ​តែ​ម្តង។ ក្រោយពី​ចប់​កម្មវិធី ម៉ានិច និយាយ​ទាំង​សម្ដី​ញ័រប្រាប់​ Sabay ថា​ នេះ​មក​ពី​​កញ្ញា​មាន​អារម្មណ៍​រំភើប​ខ្លាំង​ពេក ពេល​គ្រង​សម្លៀក​នេះ​សម្ដែង​ក្នុង​កម្មវិធី ។ «ពេល​ខ្ញុំ​ដើរ​…

ម៉េង កែវពេជ្ជតា ចង់​ឲ្យ​កូនខ្មែរ​រក្សាអ្វី ដែលយើងមានឲ្យ​គង់វង្ស កុំ​ឲ្យ​បុព្វបុរស​អស់សង្ឃឹម​!

(ភ្នំពេញ)៖ កំពូលតារាចម្រៀងសំឡេងពីរោះលន្លង់លន្លោច អ្នកនាង ម៉េង កែវពេជ្ជតា បានប្រកាសឲ្យដឹងថា ដោយមានការជូនពរពីសំណាក់មហាជន និងអ្នកគាំទ្ររបស់ខ្លួន ទើបថ្មីៗនេះសម្រេចបាន កិច្ចការធំបន្ថែមមួយទៀត ពោលគឺកិច្ចការនោះ ជាការបញ្ចប់ការថតបទចម្រៀងរបស់ខ្លួន ដែលមានបង្កប់អត្ថន័យ ចង់ឲ្យកូនខ្មែរចេះថែរក្សាអ្វី ដែលយើងមាន ឲ្យគង់វង្ស កុំឲ្យបុព្វបុរសអស់សង្ឃឹម។ អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរភ្ជាប់ជាមួយចម្រៀងមួយបទថា រួចរាល់កិច្ចការធំមួយទៀតហើយ។ ដោយសារការជូនពរដ៏កក់ក្តៅ ពីសំណាក់ហ្វ៊ែន មិត្តសម្លាញ់ និងបងប្អូនទស្សនិកជន ទើបនាងខ្ញុំ កូនៗ និងក្រុមគ្រួសារបានទទួលជោគជ័យ យ៉ាងត្រចះត្រចង់។ បទចម្រៀង «បណ្តាំអង្គរ» គឺជាស្នាដៃនិពន្ធបទភ្លេង ដោយក្មួយប្រុស សេរីវុធ ទំនុកច្រៀងដោយនាងខ្ញុំ និងប្រគុំជូនដោយក្រុមតន្ត្រី ត្រកូលម៉េង។ អ្នកនាង ម៉េង កែវពេជ្ជតា…