នាយពែកមី៖ «តាមពិត​ទៅ​លុយខ្មែរ​ បង្កប់​នូវ​លក្ខណៈ​​ពិសេស​​ជាច្រើន ជាង​លុយដុល្លារ​ទៅទៀត.!»

(ភ្នំពេញ)៖ តារាកំប្លែងដែលមានប្រជាប្រិយភាពប្រចាំប្រទេសកម្ពុជា នាយពែកមី ថ្មីៗនេះបានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ជាពិសេសបណ្ដាមិត្តអ្នកតាមដានសង្គមហ្វេសប៊ុក ដោយសារតែលោកបានបង្ហាញពីលក្ខណៈពិសេសជាច្រើនរបស់ប្រាក់រៀលខ្មែរ។ ជាមួយនឹងការបង្ហាញនូវរូបភាពប្រាក់រៀលជាច្រើនសន្លឹកនេះ លោកហាក់ដូចជាបំផុសនូវស្មារតីកូនខ្មែរឲ្យចេះស្រលាញ់ប្រាក់រៀល និងដឹងពីលក្ខណៈពិសេសរបស់រូបីយប័ណ្ណខ្មែរតែម្ដង។ បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់នាយ ពែកមី បានបង្ហោះរូបប្រាក់រៀល និងប្រាក់ដុល្លារជាច្រើនដែលមានលក្ខណៈពិសេស និងភ្ជាប់ជាមួយនឹងប្រយោគប៉ុន្មានឃ្លារថា «តាមពិតទៅលុយខ្មែរបង្កប់នូវលក្ខណៈពិសេសច្រើនជាងលុយដុល្លារទៅទៀតផងនោះ ខ្ញុំពិតជាស្រឡាញ់ខ្មែរណាស់ កុំភ្លេចជួយ Share មួយផងដើម្បីលុយខ្មែររបស់យើងទាំងអស់គ្នា សង្ឃឹមថាប្រិយមិត្ត ជួយចែករំលែកអោយបានច្រើនផង»។ ទោះបីជាយ៉ាងណាក៏ដោយ ចំពោះការបញ្ចេញមតិ ប្រៀបបាននឹងជួយដាសស្មារតីកូនខ្មែរឲ្យចេះស្រលាញ់ប្រាក់រៀលខ្មែរនេះ នាយពែកមី ក៏ទទួលបាននូវការកោតសរសើរ និងការរិះគន់ផងដែរ។ អ្វីដែលសំខាន់នោះ គោលបំណងតែមួយគត់ដែលលោកចង់ឲ្យមិត្តក្នុងហ្វេសប៊ុកជ្រាបនោះគឺ ពីលក្ខណៈពិសេសរបស់ប្រាក់រៀលខ្មែរ ទោះបីជាបច្ចុប្បន្នប្រាក់ដុល្លារ កំពុងតែចលាចលក្នុងការទិញទំនិញនានាលើទីផ្សារក៏ដោយ៕ ប្រភព៖ Khmertalking

G-devith ទិញការដូមួយតម្លៃជាង១០០០ដុល្លា ជូន ទេព បូព្រឹក្ស មុនថ្ងៃខួបកំណើត

ភ្នំពេញ៖ តារាចម្រៀងរ៉េបប្រចាំផលិតកម្មរស្មីហង្សមាស លោក ងួន ចាន់ដេវីត (G-devith) មួយរយៈពេលចុងក្រោយនេះត្រូវបានគេសង្គេតឃើញថាកំពុងមានទំនាក់ទំនងល្អជាមួយតារាចម្រៀងស្រីរួមទ្រនុំគឺ កញ្ញា ទេព បូព្រឹក្ស ខណៈដែលពួកគេទើបចាប់ដៃគូគ្នាច្រៀងអស់រយៈពេលជាងមួយឆ្នាំប៉ុណ្ណោះ។ ជាក់ស្តែងពេលថ្មីៗនេះលោក ងួន ចាន់ដេវិត កាន់តែបង្ហាញការយកចិត្តទុកដាក់លើ ទេព បូព្រឹក្ស ដោយបានចំណាយទឹកប្រាក់ជាង១០០០ ដុល្លា ដើម្បីទិញកាដូរ IPhone x មួយគ្រឿងសម្រាប់ Surprised ទេព បូព្រឹក្ស មុនថ្ងៃខួបកំណើត។ តាមរយៈហ្វេសប៊ុកផេក ទេព បូព្រឹក្ស បានបង្ហោះរូប IPhone X អមជាមួយសារមួយឃ្លាថា៖ «Thank sweetie Ngoun Chan Davith សំរាប់កាដូខួបកំណើតនេះចាស ដែលឲ្យមុន្ថថ្ងៃ ខ្លាចដល់ថ្ងៃហួសស៊េរីមែនបានឲ្យលឿនម៉េស»

ទើបទទួលបានសមាជិកថ្មី! យុត្ថារ៉ា ឆានី បែរអន់ចិត្តនឹង …

ភ្នំពេញ៖ បន្ទាប់ពីអតីតតារាសម្ដែងល្បីឈ្មោះលោក យុត្ថារ៉ា ឆានី បែកបាក់គ្រួសារជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបន្សល់ទុកចំណងដៃកូនស្រីយ៉ាងស្រស់ស្អាតម្នាក់ផងដែរ ។ ដោយឡែកកាលពី ថ្មីៗនេះអតីតតារាសម្ដែងល្បីឈ្មោះលោក យុត្ថារ៉ា ឆានី ក៏ទើបតែទទួលបានសមាជិកថ្មីផងដែរ។ គួរបញ្ជាក់ផងដែរថាបន្ទាប់ពីទទួលបានសមាជិកថ្មី តារារូបនេះបែរជាបញ្ចេញសារប្លែកៗនៅលើបណ្ដាញសង្គម បៀបដូចជាលោកឆ្លងកាត់ភាពលំបាកមកច្រើនរហូតដល់ថ្នាក់លោកនិយាយយ៉ាងដូច្នេះថា «អ្នកសរសើរខ្ញុំ អ្នកឲ្យតំលៃខ្ញុំ អ្នកគោរពខ្ញុំ អ្នកស្រឡាញ់ខ្ញុំ ! តើអ្នកដឹងទេថា ខ្ញុំបានសាងអ្វីខ្លះ ខ្ញុំតស៊ូបែបណា របត់ជីវិតខ្ញុំបែបណា តើខ្ញុំធ្វើអ្វីគ្រាប់យ៉ាងដើម្បីអ្នកប៉ុន្នាន ?» ។ ក្នុងសារដដែលនោះលោកបន្តទាំងសួទៅអ្នកគាំទ្រថា «អ្នកស្អប់ខ្ញុំ អ្នកច្រណែនខ្ញុំ អ្នកប្រមាថខ្ញុំ អ្នកឈប់គាំទ្រខ្ញុំតើអ្នកធ្វើបានដូចខ្ញុំអត់ ទ្រំទ្របានដូចខ្ញុំអត់ មានដឹងចិត្តខ្ញុំខំសើចប៉ុណ្ណា សប្បាយទាំងគ្រាំឈាមយ៉ាងណា? ។ អ្វីគួរធ្វើ ខ្ញុំបានធ្វើវាអស់ហើយ…

ព្រោះចង់បានកូន៖ ខ្ញុង និងស្វាមីក្រោយ បង្ខំចិត្តកាត់បន្ថយចំណាយ

ភ្នំពេញ៖ ក្រោយរៀបចំពិធីសែនព្រែនជាប្តីប្រពន្ធស្ងាត់ៗ កាលពីប៉ុន្មានខែមុន ពេលនេះតារាកំប្លែង ស្រេង សុកាន់ដា ហៅ នាងខ្ញុង កំពុងរួមរស់យ៉ាងមានសុភមង្គលជាមួយ នាយ កៃដ ស្វាមីក្រោយរបស់នាង ហើយនាងមិនទាន់មានគម្រោងយកបុត្រទេ ប៉ុន្តែថ្មីៗនេះ បែរជានាង ខ្ញុង បានបង្ហោះសារជាសាធារណៈលើបណ្ដាញសង្គមហ្វេសប៊ុកថា “ខ្ញុំ និងប្តីកំពុងត្រៀមខ្លួនទទួលយកសមាជិកថ្មី” ។ តារាកំប្លែងសម្តីចាក់ទឹកមិនលេចនាង ខ្ញុង បានរៀបរាប់បន្តថា “ពេល​នេះ​ខ្ញុំ​ត្រូវ​កាត់​បន្ថយការ​ចំណាយ​ ក្នុង​ការ​ដើរ​លេង​ទិញសម្លៀក​បំពាក់​ ​របស់​ប្រើ​ប្រាស់​ ​ហើយ​ក៏​ត្រៀម​ទទួល​យកនូវ​សមាជិក​បន្ថែម​ទៀត​ដែរ ​ព្រោះ​សម័យ​នេះ​បើ​គ្មាន​លុយ ស្អី​ក៏​គ្មាន​ដែរ​ សូម្បីតែ​សុភមង្គល​គ្រួសារ” ។ យ៉ាងណាមិញ តាមរយៈការឆ្លើយតាមខមមិនជាមួយអ្នកគាំទ្ររបស់ចៅកែសាច់ក្រក នាង ខ្ញុង បានបញ្ជាក់ថា ពេលនេះនាងមិនទាន់មានផ្ទៃពោះនៅឡើយទេ ប៉ុន្ដែគ្រាន់តែត្រៀមកាត់បន្ថយចំណាយឱ្យហើយ ដើម្បីចាំទទួលយកសមាជិកថ្មីដែលជាតំណក់ឈាមរួមគ្នារវាងនាង ស្វាមីក្រោយ នាយ…

ញ៉ាក់សាច់! អ្នកនាង ចោម ច័ន្ទ វះកាត់កែសម្ភស្សអស់ទឹកប្រាក់ខ្ទង់ម៉ឺនដុល្លា

ភ្នំពេញ៖ អ្នកនាង ចោម ច័ន្ទ ដែលគេស្គាល់ថាជាបងស្រីតារាសម្តែងស៊ិចស៊ី កញ្ញា ដេនីក្វាន់ និងជាម្តាយអ្នកម្តាយរបស់ yayaទី២ មានវ័យកាន់តែជ្រេបន្តិចមែនប៉ុន្តែអ្នកនាងនៅតែមានរូបសម្រស់ស្អាតថែមទាំងមានទ្រព្យសម្បត្តិស្តុកស្តមទៀតផង។ មុននេះបន្តិចអ្នកនាង ចោម ច័ន្ទ បានបង្ហាញពីតម្លៃវះកាត់កែសម្ភស្សរបស់អ្នកនាងនៅក្នុងមន្ទីពេទ្យមួយនៅប្រទេសថៃដែលមានតម្លៃរហូតដល់ទៅជាង ១៥២០០ ដុល្លាគិតទាំងថ្លៃសម្រាក់ថែទាំ។ អ្នកនាង ចោម ច័ន្ទ បានប្រាប់ឲ្យដឹងតាមរយៈបណ្តាញសង្គមថា៖ 

បេប៊ី បង្ហាញខ្លួន​ក្នុង​ឈុត​កូនក្រមុំ សារជាថ្មី​ ធ្វើឲ្យ​មហាជន​មើល ស្ទើរតែ​មិន​​​ប្រិចភ្នែក

(ភ្នំពេញ)៖ ពិតជាស្រស់ស្អាតខ្លាំងណាស់ កញ្ញា ជុំ រចនាពេជ្រ ហៅ បេប៊ី ពេលបង្ហាញខ្លួនសារជាថ្មីក្នុងឈុតកូនក្រមុំ។ នេះមិនមែនជាលើកទីមួយទេ ដែលកញ្ញា បេប៊ី តុបតែងខ្លួន និងគ្រងឈុតកូនក្រមុំ បង្អូតដល់អារម្មណ៍មិត្តយុវវ័យ ជាពិសេសនារីដែលជិតដល់ថ្ងៃរៀបការ។ រាល់ពេលដែលតារាសម្ដែងញញឹមស្រស់រូបនេះ បង្ហាញខ្លួនក្នុងឈុតកូនក្រមុំម្ដងៗ គឺមានការចាប់អារម្មណ៍ពីមហាជនជាច្រើន និងមានការសរសើរ មិនដាច់ពីមាត់ ថាស្រស់ស្អាត ស័ក្តិសមជានារីខ្មែរ។ បើតាមការកត់សម្គាល់ គេសង្កេតឃើញថា កញ្ញា បេប៊ី បន្ទាប់ពីមានការងារមមាញឹកក្នុងការសម្ដែងខ្សែភាពយន្តជាច្រើនរួចមក នាងត្រូវបានក្រុមហ៊ុនតូចធំជាច្រើន ទាក់ទងទៅថតពាណិជ្ជកម្ម ខណៈមួយរយៈនេះនាងកំពុងតែមានប្រជាប្រិយភាពខ្លាំង ក្នុងការថតស្ពតអាពាហ៍ពិពាហ៍។ ដោយសារតែសម្រស់ស្រស់ស្អាតពីធម្មជាតិ និងមុខមាត់អំណោយផលពីធម្មជាតិ ដោយលាយឡំទាំងទេពកោលស្យខាងសិល្បៈផងនោះ កញ្ញា បេប៊ី គឺមានវត្តមានជានិច្ចមិនថា កម្មវិធីតូចធំនោះទេ ពោលគឺមានទីផ្សារមមាញឹកតែម្ដង។ តោះ!…

ញ៉ាក់សាច់! អ្នកនាង ចោម ច័ន្ទ សម្ញែងមាសសុទ្ធទាំងដុំៗរួមទាំងមានអង្គរក្សតាមការពារផង!

ភ្នំពេញ៖ បងស្រីតារាសម្តែងស៊ិចស៊ី កញ្ញា ដេនីក្វាន់ គឺ អ្នកនាង ចោម ច័ន្ទ ដែលជាអ្នកម្តាយ yaya ទី២ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនេះធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលខ្លាំងដោយបានឃើញអ្នកនាង ពាក់មាសធំៗដូចក្នុងរឿងបុរាណឥណ្ឌាមិនតែប៉ុណ្ណោះមានអង្គរក្សរឈរអមឆ្វេងស្តាំផង។ តាមរយៈគណនីហ្វេសប៊ុករបស់អ្នកនាងបានង្ហោះរូបភាពកងដៃ និង ខ្សែរកមាសធំអមជាមួយពាក្យពេចន៍មួយចំនួនថា៖ «ខំធ្វេីមាសពាក់សុតតែម៉ូតពិសេសៗច្រេីនឈុតដល់ទ្បូវ កាទ្បៃធ្វេីម៉ូតតាមពេញទឹកពេញដី ហុឺម មូ៉តក្រោយចាំមេីលមានអ្នកលួចម៉ូតតាមអត់??កាទ្បៃអោយដឹងថាកាទ្បៃ មាសទឹកដប់នៅតែមាសដប់ ខំលួចម៉ូតតាមតួឯក ឥណ្ឌាទ្បូវ ចង់សាំនិងអ្នកតាមយកម៉ូតនិងម៉ង។»

មកស្គាល់តារាប្រុសស្រី១២រូបដែលមានត្រកូល«សុខ»ដូចគ្នា!

ភ្នំពេញ៖ ក្នុងរង្វង់សិល្បៈមានតារាចម្រៀងតារាសម្តែងក្មេងចាស់ប្រុសស្រីជាច្រើនដែលយើងមិនអាចស្គាលពួកគាត់ទាំងគ្នានោះទេ។ប៉ុន្តែភាគច្រើនគេសង្កេតឃើញថាតារាៗភាគច្រើនមានត្រូល «សុខ» ដូចគ្នា។ ថ្ងៃនេះdarafbសូមបើកបង្ហាញមុខតារាចម្រៀងតារាសម្តែងប្រុសស្រិចំនួន១២រូបដែលមានត្រកូល«សុខ»ប៉ុន្តែមិនមែនជាបងប្អូននឹងគ្នា។តារាទាំងនោះរួមមាន៖ ១. កញ្ញា សុខ ពិសី ២. អ្នកនាង សុខ ស្រីនាង ៣. កញ្ញា សុខ សីឡាលីន ៤. សុខ ស្រីល័ក្ខ ៥. សុខ សុជាតា ៦. អតីតហ្វ្រេសសីុ សុខ សុជាតា ៧. សុខ សោម៉ាវត្តី ៨. សុខ វិបុល ហៅស្ទេប ៩. សុខ សេរីវឌ្ឍនា ១០. សុខ រ៉ាសីុ ១១. សុខ ចាន់ធីតា ហៅតុ ១២. លោក សុខ…

ក្រោយវិលចូលសិល្បៈវិញ ស៊ិន ឧត្តមផល្លា ចាប់បានតំណែងជាម្តាយតួឯកក្នុងរឿង រាជនីភូមិគ្រឹះ

ភ្នំពេញ៖ តារាចម្រៀងជើងចាស់ច្រៀងបានគ្រប់ភាសារ អ្នកនាង ស៊ិន ឧត្តមផល្លា បានបាត់មុខពីវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំហើយទើបតែបង្ហាញវត្តមានលើវិថីសិល្បៈសាជាថ្មីនៅដើមឆ្នាំ២០១៧នេះប៉ុណ្ណោះ។ការឈានជើងលើវីថីសិល្បៈសាជាថ្មីនេះក្រៅពីអាជិពជាតារាចម្រៀងអ្នកនាងបានចាប់យកអាជីពជាតារាសម្តែងផងដែរ។ ជាក់ស្តែងពេលថ្មីៗនេះអ្នកនាង សុិន ឧត្ដមផល្លា មានឪកាសបានចូលរួមសម្តែងក្នុងរឿងភាគខ្នាតធំរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស គឺរឿង រាជនីភូមិគ្រឹះ ដែលក្នុងនោះអ្នកនាងបានដើរតួជាម្តាយតួឯកប្រុសនោះគឺលោក ណុប បាយ៉ារិទ្ធ។ ទន្ទឹមនិងទទួលបានការសម្តែងអ្នកនាងក៏មិនភ្លេចថ្លែងអំណរគុណដល់អ្នកដឹកនាំរឿងដ៏ល្បីល្បាញរបស់ផលិតកម្ម ហង្សមាស និង រស្មីហង្សមាស គឺលោក កៅ សីហា ដែលបានផ្តល់កិត្តិយសអោយអ្នកនាង បានចូលរួមសម្តែងនៅក្នុងរឿង រាជនីភូមិគ្រឹះ។ «នេះជាលើកដំបូងបង្អស់ និងទី ១ក្នុងឆាកជីវិត ដែលនាងខ្ញុំបានមកចួលរួមសម្តែងក្នុងរឿង រាជនីភូមិគ្រឹះ បន្ទាប់ពីនាងខ្ញុំប្រកាសចូលសិល្បៈវិញនៅដើមឆ្នាំ ២០១៧នេះ »អ្នកនាង ស៊ិន ឧត្តមផល្លា ថ្លែង។

Sweet ណាស់​! មក​មើល​វីដេអូ​ចម្រៀង Pre-Wedding របស់​ សុគន្ធ និសា

ក្រោយ​ពិធី​មង្គលការ​ដ៏​ផ្អែម​ល្ហែម​​បញ្ចប់​ តារា​ចម្រៀង​ សុគន្ធ និសា បាន​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី​១​ដែល​រៀប​រាប់​ពី​រឿង​រ៉ាវ​ស្នេហា​របស់​អ្នក​នាង និង​ស្វាមី។ បទ​នេះ​មាន​ចំណង​ជើង​ថា “ជីវិត​តែ​មួយ” និពន្ធ​ដោយ Reacheso ដែល​​​ធ្លាប់​បាន​​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ និង​អ្នក​ចូល​រួម​ រំភើបចិត្ត​​​ម្ដង​ហើយ​ក្នុង​ពិធី​មង្គលការ​របស់​ និសា។ ចង់​ដឹង​អត្ថន័យ​ចម្រៀង​ ផ្សំ​ជា​មួយ​វីដេអូ​កាយ​វិការ​របស់​គូ​ស្វាមី​ ភរិយា​មួយ​គូ​នេះ​ពិសេស​ប៉ុណ្ណា? តោះ ទស្សនា​ទាំង​អស់​គ្នា!!! ប្រភព៖ សប្បាយ