ម៉េង កែវពេជ្ជតា ចង់​ឲ្យ​កូនខ្មែរ​រក្សាអ្វី ដែលយើងមានឲ្យ​គង់វង្ស កុំ​ឲ្យ​បុព្វបុរស​អស់សង្ឃឹម​!

(ភ្នំពេញ)៖ កំពូលតារាចម្រៀងសំឡេងពីរោះលន្លង់លន្លោច អ្នកនាង ម៉េង កែវពេជ្ជតា បានប្រកាសឲ្យដឹងថា ដោយមានការជូនពរពីសំណាក់មហាជន និងអ្នកគាំទ្ររបស់ខ្លួន ទើបថ្មីៗនេះសម្រេចបាន កិច្ចការធំបន្ថែមមួយទៀត ពោលគឺកិច្ចការនោះ ជាការបញ្ចប់ការថតបទចម្រៀងរបស់ខ្លួន ដែលមានបង្កប់អត្ថន័យ ចង់ឲ្យកូនខ្មែរចេះថែរក្សាអ្វី ដែលយើងមាន ឲ្យគង់វង្ស កុំឲ្យបុព្វបុរសអស់សង្ឃឹម។ អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរភ្ជាប់ជាមួយចម្រៀងមួយបទថា រួចរាល់កិច្ចការធំមួយទៀតហើយ។ ដោយសារការជូនពរដ៏កក់ក្តៅ ពីសំណាក់ហ្វ៊ែន មិត្តសម្លាញ់ និងបងប្អូនទស្សនិកជន ទើបនាងខ្ញុំ កូនៗ និងក្រុមគ្រួសារបានទទួលជោគជ័យ យ៉ាងត្រចះត្រចង់។ បទចម្រៀង «បណ្តាំអង្គរ» គឺជាស្នាដៃនិពន្ធបទភ្លេង ដោយក្មួយប្រុស សេរីវុធ ទំនុកច្រៀងដោយនាងខ្ញុំ និងប្រគុំជូនដោយក្រុមតន្ត្រី ត្រកូលម៉េង។ អ្នកនាង ម៉េង កែវពេជ្ជតា…

អ៊ីវ៉ា អាច​ដល់​ពេលវេលា ​ត្រូវ​ចាកចេញ​ពី «សាន់ដេ» មែនទេ ​បាន​ជា​និយាក​?យ​បែប​នេះ​​ ចេញម

(ភ្នំពេញ)៖ កន្លងមកតែងតែមានការបង្ហើប និងលេចឮពីដំណឹងនៃការសម្រេចចិត្ត របស់តារាចម្រៀងស្រី មកពីទឹកដីខេត្តកំពង់ស្ពឺ កញ្ញា អ៊ីវ៉ា ថា បានត្រៀមរើបង្វេចដើរចេញ ពីទ្រនំចាស់ ធ្លាប់ផ្តល់កំណើតសិល្បៈឲ្យនាង គឺផលិតកម្ម «សាន់ដេ» ប៉ុន្តែដំណឹងនេះ ជារឿយៗត្រូវបានសាមីខ្លួន គឺកញ្ញា អ៊ីវ៉ា ច្រានចោលជាបន្តបន្ទាប់។ ដំណឹងនៃការចាកចេញ របស់តារាចម្រៀងរូបស្រស់ កញ្ញា អ៊ីវ៉ា គឺបានកើតឡើងស្របពេល ដែលមួយរយៈចុងក្រោយនេះ អាជីពចម្រៀងរបស់នាង ហាក់មានភាពស្ងាត់សូន្យ ស្ទើរតែគ្មាន បទចម្រៀងថ្មីៗ ចេញចរាចរណ៍នៅលើទីផ្សារ ដូចតារាចម្រៀងឯទៀត ដែលរួមដំបូងក្នុងផលិតកម្ម សាន់ដេ ជាមួយគ្នាសោះឡើយ។ មិនតែប៉ុណ្ណោះ ប្រភពខ្លះបានបង្ហើបថា កត្តាដែលភាគីផលិតកម្ម ផ្អឹបមិនចេញចម្រៀង ឬលើកនាងឲ្យល្បី ក៏ព្រោះតែតារាស្រីរូបនេះ ជិតចប់កុងត្រា ទើបផលិតកម្មមិនអើពើ…

មាស រិទ្ធី ចេញមុខ​បដិសេធ និង​ច្រានចោល​ដំណឹង ព្រាប សុវត្ថិ ជួប​គ្រោះថ្នាក់​ចរាចរណ៍ លើ​ផ្លូវជាតិ​លេខ៤!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ខែធ្នូនេះ បានផ្ទុះដំណឹងដ៏សើប និងភ្ញាក់ផ្អើលបំផុត នៅលើបណ្តាញសង្គម ក្រោយពេលមានការបង្ហោះ ចែករំលែកថា កំពូលតារាចម្រៀងរបស់ផលិតកម្មហង្សមាស លោក ព្រាប សុវត្ថិ បានជួបហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅលើបណ្តោយផ្លូវជាតិលេខ៤ បង្កឲ្យមានការចាប់អារម្មណ៍ខ្លាំង ពីមហាជន។ តាមរយៈដំណឹង នៃគ្រោះថ្នាក់ចរាចរណ៍ របស់តារាចម្រៀង មានប្រជាប្រិយភាព លោក ព្រាប សុវត្ថិ ខាងលើនេះ បានក្លាយជាប្រធានបទក្តៅ រហូតមានការសម្តែងក្តីព្រួបារម្ភ ពីទស្សនិកជន នៅទូទាំងប្រទេស។ មិនតែប៉ុណ្ណោះ ព័ត៌មាននេះ ក៏កំពុងតែចែករំលែកយ៉ាងសុះសាយ នៅលើបណ្តាញសង្គមហ្វេសប៊ុក ទៀតផង។ ឆ្លើយតបទៅនឹង ការបំប៉ោងព័ត៌មានមិនពិតមួយនេះ លោក មាស រិទ្ធី ពិធីករព័ត៌មាន របស់ទូរទស្សន៍ហង្សមាស កាលពី២ម៉ោងមុននេះ…

មិនទាន់ដល់ថ្ងៃខួបកំណើតផង សុខ ពិសី ត្រូវអ្នកគាំទ្រ Surprise ជាហូរហែ

កញ្ញា សុខ ពិសី ដែលទស្សនិកជនស្គាល់ថាជាតារាចម្រៀងនៅផលិតកម្មសាន់ដេ សព្វថ្ងៃ កញ្ញា សុខ ពិសី កំពុងតែមានភាពមម៉ាញឹកយ៉ាងខ្លាំងជាមួយនឹងការងារសិល្បៈដោយបានចេញនូវបទចម្រៀងថ្មីៗជាច្រើនមកកំដអារម្មណ៍ទស្សនិកជន។ ជាក់ស្ដែងកញ្ញា សុខ ពិសី យើងតែងចំណាំឃើញថា កញ្ញា គឺមានបណ្ដាអ្នកគាំទ្រជាច្រើនដែលស្រលាញ់ចូលចិត្តរូបនាងជាខ្លាំង ដោយសារតែកញ្ញា សុខ ពិសី មានភាពរោះរាយ និងមិនចេះប្រកាន់ខ្លួន។ អ្វីដែលកាន់តែពិសេស តារាស្រីរូបនេះ តែងតែហៅបណ្ដាអ្នកគាំទ្ររបស់ថា កូនៗ យ៉ាងពិរោះ ដែលកាន់តែបង្កើននូវភាពស្និតស្នាលថែមមួយកម្រិតទៀត។ យ៉ាងណានៅមិនទាន់ដល់ថ្ងៃខួបកំណើតរបស់ កញ្ញា សុខ ពិសី ផងតែបណ្ដាពួកFan បានមក Surprise ជាហូរហែ ដោយកញ្ញា សុខ ពិសី បានបង្ហោះរូប ព្រមទាំងសារអរគុណដល់ អ្នកគាំទ្ររបស់ខ្លួនថា៖”ទោះមិនទាន់ដល់ថ្ងៃក៏កូនៗធ្វើកម្មវិធី…

មិនត្រឹមតែច្រៀងពិរោះទេ សុខ ពិសី នៅពូកែធ្វើរឿងមួយនេះទៀត

ភ្នំពេញ៖ តារាចម្រៀង សាច់ខ្ចីដូចបណ្តូលចេក ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី គឺជាតារាមួយរូបដែលមានសម្រស់ ស្រស់សោភា លេងខ្លួនបែបទាន់សម័យ បែបCute Cute គួរឲ្យស្រលាញ់ ធ្វើឲ្យប្រិយមិត្តជាច្រើន ចូលចិត្ត ហើយយកស្ទាយលេងខ្លួនតាមថែមទៀតផង។ ជាការពិតណាស់ តារាស្រីរូបនេះ មិនត្រឹមតែមានរូបសម្រស់ស្អាតនោះទេ ចំណែកឯទេពកោសល្យខាងសិល្បៈរបស់នាងក៏មិនធម្មតានោះដែរ កញ្ញាតែងតែបញ្ចេញនូវអ្វីៗដែលប្លែកៗ ផ្តល់ជូនអ្នកគាំទ្រជានិច្ច។ គួរឲ្យដឹងថា នាងមិនត្រឹមតែ ស្អាត និងល្បីប៉ុណ្ណោះទេ កាលពីម្សិលមិញ សុខ ពិសី បានចូលផ្ទះបាយ ធ្វើម្ហូប ដោយផ្ទាល់ទៀតផង ដែលជាម្ហូបខ្មែរ មើលទៅពិតជាទំនងមែនទែន៕ តោះទៅមើលរូបភាពទាំងអស់គ្នា! ប្រភព៖ Khmerload អានបន្ត​៖  បទ«ប្រពន្ធរត់ចោល»របស់បេក្ខជន រ៉េត បូរិទ្ធ ពិរោះណាស់(មានវីដេអូ) ការទន្ទឹងរង់ចាំ​រប​ស់លោក​អ្នក​ដែល​ចង់ដឹង…

បទ«ប្រពន្ធរត់ចោល»របស់បេក្ខជន រ៉េត បូរិទ្ធ ពិរោះណាស់(មានវីដេអូ)

ការទន្ទឹងរង់ចាំ​រប​ស់លោក​អ្នក​ដែល​ចង់ដឹង ចង់ឃើញ​ពី​ទេ​ព្យ​កោសល្យ​សមត្ថភាព​សំឡេង​របស់ បេក្ខជន បេ​ក្ខ​នារី នៅក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក គឺ​កម្មវិធី Cambodian Idol ឥឡូវនេះ​ចាប់ផ្តើម​រដូវ​កាល​ទី ៣ វគ្គ Judge Audition ក្នុង​រាត្រីនេះថ្ងៃទី១៥ យប់មិញ។​ ទស្សនាការបញ្ចេញសមត្ថភាពរបស់បេក្ខជន៖ រ៉េត បូរិទ្ធ អាយុ៖ 28 ឆ្នាំ មកពីខេត្តស្ទឹងត្រែង ច្រៀងបទ៖ ប្រពន្ធរត់ចោល។ ចង់ដឹងយ៉ាងណាទស្សនាវីដេអូទាំងអស់គ្នា៖ អានបន្ត​៖   អ្នក​សិល្បៈ​៣ រូប​ចូល​រោង​ការ​កក្រើក​ចុង​ឆ្នាំ​២០១៧ ចុង​ឆ្នាំ​២០១៧​អ្នក​សិល្បៈ​​ប្រុស​ស្រី​៣​រូប​បាន​​រៀប​មង្គលការ​​ជា​បន្ត​បន្ទាប់​​ ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ និង​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពី​​​មហាជន​ទាំង​ក្នុង ​និងក្រៅ​សិល្បៈ​​ផង​ដែរ​។ សិល្បករ​ទាំង​៣​រូប​ចូល​រោង​ការ​បញ្ចប់​ភាព​នៅ​លីវ​កក្រើក​ចុង​ឆ្នាំ​២០១៧ មាន​ដូច​ជា ១-កំពូល​តារា​ចម្រៀង​​ស្រី​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​ សុគន្ធ និសា បាន​​រៀប​មង្គល​ការ​​ជា​មួយ​​លោក ចៅ សម្បត្តិ អាណិកជន​ខ្មែរ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​១​​…

អ្នក​សិល្បៈ​៣ រូប​ចូល​រោង​ការ​កក្រើក​ចុង​ឆ្នាំ​២០១៧

ចុង​ឆ្នាំ​២០១៧​អ្នក​សិល្បៈ​​ប្រុស​ស្រី​៣​រូប​បាន​​រៀប​មង្គលការ​​ជា​បន្ត​បន្ទាប់​​ ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ និង​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពី​​​មហាជន​ទាំង​ក្នុង ​និងក្រៅ​សិល្បៈ​​ផង​ដែរ​។ សិល្បករ​ទាំង​៣​រូប​ចូល​រោង​ការ​បញ្ចប់​ភាព​នៅ​លីវ​កក្រើក​ចុង​ឆ្នាំ​២០១៧ មាន​ដូច​ជា ១-កំពូល​តារា​ចម្រៀង​​ស្រី​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​ សុគន្ធ និសា បាន​​រៀប​មង្គល​ការ​​ជា​មួយ​​លោក ចៅ សម្បត្តិ អាណិកជន​ខ្មែរ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​១​​ ខែ​ ធ្នូ​ ឆ្នាំ ២០១៧ ប្រព្រឹត្តិ​ទៅ​​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ៥ សូហ្វីតែល​ ភូគីត្រា ដោយ​បាន​អញ្ជើញ​ភ្ញៀវ​​ក្នុង​ និង​ក្រៅ​រង្វង់​សិល្បៈ​ប្រមាណ​ ៧០។ អ្វី​ដែល​ពិសេស​​ជាង​នេះ​ក្រោយ​ពី​រៀប​ការ​​ សុគន្ធ និសា និង​ស្វាមី​បាន​ហោះ​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​កោះ​ ម៉ាល់ឌីវ ដែល​ជា​​កោះ​ដ៏​ល្បី​ល្បាញ​របស់​ពិភពលោក ។​ ២-ដោយ​ឡែក​កវី​និពន្ធ​ដ៏​ឆ្នើម​លោក សុខ ជំនោរ បាន​ចូល​រោង​ការ​បញ្ចប់​ភាព​នៅ​លីវ​ជាមួយ​ ​ ស្រី សុរង្សី កាល​ពី​ថ្ងៃ​ទី​២៦ ខែ…

អស់ទាស់! CL មកដល់ខ្មែរទាំងយប់ ហ្វេនៗដែលរង់ចាំប្រជ្រៀតគ្នាស្រែកហ៊ោកក្រើកព្រលានយន្តហោះ (មានវីដេអូ)

កាលពីយប់វេលាម៉ោងជិត១២រំលងអាធ្រាត តារាចម្រៀងកូរ៉េ CL បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការរង់ចាំស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រ។ ជាពិសេសគ្រាន់តែមកដល់ភ្លាមមានអ្នកគាំទ្រជាច្រើនបាននាំគ្នាស្រែកហ៊ោកក្រើកព្រលានយន្តហោះតែម្តង។ គួរបញ្ជាក់ផងដែលថាតារាចម្រៀង CL នឹងធ្វើការប្រគុំតន្រ្តីនៅកម្មវិធី Smart Mega Concert នៅថ្ងៃទី០៩ ខែវិច្ឆិកាស្អែកនេះ៕ តោះមកមើលវីដេអូនៅខាងក្រោមនេះ នាទីទី៥០ ៖

ចូលរួមសោកស្តាយផង! មុននេះបន្តិច លោកយាយ វណ្ណ វល័ក្ខ ទទួលមរណៈភាពហើយ!

ភ្នំពេញ៖ បច្ចុប្បន្នតារាសម្តែងស្រីស៊ិចស៊ី និងមានសម្រស់ស្រស់ស្អាត កញ្ញា វណ្ណ វល័ក្ខ កំពុងក្តោបក្តាប់បានការងារនៅក្នុងវិស័យសិល្បៈ យ៉ាងច្រើនជាបន្តបន្ទាប់នៅក្នុងដៃ ស្ទើរតែដកឃ្លាមិនរួច។ ហើយថ្ងៃនេះកញ្ញាក៏បានជួបទុកជាទម្ងន់ ដោយសារតែលោកយាយជាទីស្រលាញ់របស់ខ្លួន បានទទួលមរណៈភាពហើយ ដោយបានបន្សល់ទុកតែភាពអាឡោះអាល័យដល់កូនចៅ។ កាលពីមួយម៉ោងមុននេះ គេបានឃើញនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់តារាសម្តែងស្រី វណ្ណ វល័ក្ខ បានផុសរូបភាពរបស់លោកយាយស្លាប់ ព្រមទាំងស្រស់ទឹកភ្នែកជោកផែនថ្ពាល់ ក្រោយទទួលបានដំណឹងដ៏តក់ស្លុតមួយនេះ៕ ទស្សនារូបភាពខាងក្រោម៖ ប្រភព៖ Khmerload

G-Davith ទិញកាដូខួបកំណើតតម្លៃជាង១ពាន់ដុល្លារឲ្យ ទេព បូព្រឹក្ស មួយហើយមិនគ្រប់ ឥលូវទិញកាដូអស្ចារ្យថែមឲ្យមួយទៀត

កាលពីប៉ុន្មានថ្ងៃមុន តារាចម្រៀងរ៉េបដ៏ល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស លោក G-Davith បានទិញកាដូដ៏ភ្ញាក់ផ្អើលមួយជូនតារាចម្រៀងស្រីក្នុងផលិតកម្មជាមួយគ្នា កញ្ញា ទេព បូព្រឹក្ស ដែលកាដូនោះគឺទូរស័ព្ទ iPhone X ដោយទូរស័ព្ទស្មាតហ្វូននោះដាក់លក់នៅលើទីផ្សារស្រុកខ្មែរមានតម្លៃរហូតដល់ទៅជាង១ពាន់ដុល្លារសហរដ្ឋអាមេរិកឯណោះ ធ្វើឲ្យ ទេព បូព្រឹក្សសប្បាយចិត្តយ៉ាងខ្លាំង។ បន្ទាប់ពី Surprise កាដូខួបកំណើត ទេព បូព្រឹក្ស រួចមិនបានប៉ុន្មានផង ស្រាប់តែមុននេះបន្តិចលោក G-Davith បានឲ្យកាដូដ៏ភ្ញាក់ផ្អើលមួយទៀតទៅកញ្ញា ដែលកាដូនោះគឺនាឡិកាដៃមាសក្រហមឆ្អិនឆ្អៅតែម្តង ហើយជានាឡិកាគូទៀត។ ក្រោយទទួលបានកាដូនោះភ្លាម កញ្ញា ទេព បូព្រឹក្ស បានបង្ហោះសារទាំងសប្បាយរីករាយនៅលើបណ្តាញសង្គមថា “My second gifts from dit way Ngoun Chan Davith អត់មានពាក្យអីយាយទេ…