បេប៊ី បង្ហាញខ្លួន​ក្នុង​ឈុត​កូនក្រមុំ សារជាថ្មី​ ធ្វើឲ្យ​មហាជន​មើល ស្ទើរតែ​មិន​​​ប្រិចភ្នែក

(ភ្នំពេញ)៖ ពិតជាស្រស់ស្អាតខ្លាំងណាស់ កញ្ញា ជុំ រចនាពេជ្រ ហៅ បេប៊ី ពេលបង្ហាញខ្លួនសារជាថ្មីក្នុងឈុតកូនក្រមុំ។ នេះមិនមែនជាលើកទីមួយទេ ដែលកញ្ញា បេប៊ី តុបតែងខ្លួន និងគ្រងឈុតកូនក្រមុំ បង្អូតដល់អារម្មណ៍មិត្តយុវវ័យ ជាពិសេសនារីដែលជិតដល់ថ្ងៃរៀបការ។ រាល់ពេលដែលតារាសម្ដែងញញឹមស្រស់រូបនេះ បង្ហាញខ្លួនក្នុងឈុតកូនក្រមុំម្ដងៗ គឺមានការចាប់អារម្មណ៍ពីមហាជនជាច្រើន និងមានការសរសើរ មិនដាច់ពីមាត់ ថាស្រស់ស្អាត ស័ក្តិសមជានារីខ្មែរ។ បើតាមការកត់សម្គាល់ គេសង្កេតឃើញថា កញ្ញា បេប៊ី បន្ទាប់ពីមានការងារមមាញឹកក្នុងការសម្ដែងខ្សែភាពយន្តជាច្រើនរួចមក នាងត្រូវបានក្រុមហ៊ុនតូចធំជាច្រើន ទាក់ទងទៅថតពាណិជ្ជកម្ម ខណៈមួយរយៈនេះនាងកំពុងតែមានប្រជាប្រិយភាពខ្លាំង ក្នុងការថតស្ពតអាពាហ៍ពិពាហ៍។ ដោយសារតែសម្រស់ស្រស់ស្អាតពីធម្មជាតិ និងមុខមាត់អំណោយផលពីធម្មជាតិ ដោយលាយឡំទាំងទេពកោលស្យខាងសិល្បៈផងនោះ កញ្ញា បេប៊ី គឺមានវត្តមានជានិច្ចមិនថា កម្មវិធីតូចធំនោះទេ ពោលគឺមានទីផ្សារមមាញឹកតែម្ដង។ តោះ!…

ញ៉ាក់សាច់! អ្នកនាង ចោម ច័ន្ទ សម្ញែងមាសសុទ្ធទាំងដុំៗរួមទាំងមានអង្គរក្សតាមការពារផង!

ភ្នំពេញ៖ បងស្រីតារាសម្តែងស៊ិចស៊ី កញ្ញា ដេនីក្វាន់ គឺ អ្នកនាង ចោម ច័ន្ទ ដែលជាអ្នកម្តាយ yaya ទី២ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនេះធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលខ្លាំងដោយបានឃើញអ្នកនាង ពាក់មាសធំៗដូចក្នុងរឿងបុរាណឥណ្ឌាមិនតែប៉ុណ្ណោះមានអង្គរក្សរឈរអមឆ្វេងស្តាំផង។ តាមរយៈគណនីហ្វេសប៊ុករបស់អ្នកនាងបានង្ហោះរូបភាពកងដៃ និង ខ្សែរកមាសធំអមជាមួយពាក្យពេចន៍មួយចំនួនថា៖ «ខំធ្វេីមាសពាក់សុតតែម៉ូតពិសេសៗច្រេីនឈុតដល់ទ្បូវ កាទ្បៃធ្វេីម៉ូតតាមពេញទឹកពេញដី ហុឺម មូ៉តក្រោយចាំមេីលមានអ្នកលួចម៉ូតតាមអត់??កាទ្បៃអោយដឹងថាកាទ្បៃ មាសទឹកដប់នៅតែមាសដប់ ខំលួចម៉ូតតាមតួឯក ឥណ្ឌាទ្បូវ ចង់សាំនិងអ្នកតាមយកម៉ូតនិងម៉ង។»

មកស្គាល់តារាប្រុសស្រី១២រូបដែលមានត្រកូល«សុខ»ដូចគ្នា!

ភ្នំពេញ៖ ក្នុងរង្វង់សិល្បៈមានតារាចម្រៀងតារាសម្តែងក្មេងចាស់ប្រុសស្រីជាច្រើនដែលយើងមិនអាចស្គាលពួកគាត់ទាំងគ្នានោះទេ។ប៉ុន្តែភាគច្រើនគេសង្កេតឃើញថាតារាៗភាគច្រើនមានត្រូល «សុខ» ដូចគ្នា។ ថ្ងៃនេះdarafbសូមបើកបង្ហាញមុខតារាចម្រៀងតារាសម្តែងប្រុសស្រិចំនួន១២រូបដែលមានត្រកូល«សុខ»ប៉ុន្តែមិនមែនជាបងប្អូននឹងគ្នា។តារាទាំងនោះរួមមាន៖ ១. កញ្ញា សុខ ពិសី ២. អ្នកនាង សុខ ស្រីនាង ៣. កញ្ញា សុខ សីឡាលីន ៤. សុខ ស្រីល័ក្ខ ៥. សុខ សុជាតា ៦. អតីតហ្វ្រេសសីុ សុខ សុជាតា ៧. សុខ សោម៉ាវត្តី ៨. សុខ វិបុល ហៅស្ទេប ៩. សុខ សេរីវឌ្ឍនា ១០. សុខ រ៉ាសីុ ១១. សុខ ចាន់ធីតា ហៅតុ ១២. លោក សុខ…

ក្រោយវិលចូលសិល្បៈវិញ ស៊ិន ឧត្តមផល្លា ចាប់បានតំណែងជាម្តាយតួឯកក្នុងរឿង រាជនីភូមិគ្រឹះ

ភ្នំពេញ៖ តារាចម្រៀងជើងចាស់ច្រៀងបានគ្រប់ភាសារ អ្នកនាង ស៊ិន ឧត្តមផល្លា បានបាត់មុខពីវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំហើយទើបតែបង្ហាញវត្តមានលើវិថីសិល្បៈសាជាថ្មីនៅដើមឆ្នាំ២០១៧នេះប៉ុណ្ណោះ។ការឈានជើងលើវីថីសិល្បៈសាជាថ្មីនេះក្រៅពីអាជិពជាតារាចម្រៀងអ្នកនាងបានចាប់យកអាជីពជាតារាសម្តែងផងដែរ។ ជាក់ស្តែងពេលថ្មីៗនេះអ្នកនាង សុិន ឧត្ដមផល្លា មានឪកាសបានចូលរួមសម្តែងក្នុងរឿងភាគខ្នាតធំរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស គឺរឿង រាជនីភូមិគ្រឹះ ដែលក្នុងនោះអ្នកនាងបានដើរតួជាម្តាយតួឯកប្រុសនោះគឺលោក ណុប បាយ៉ារិទ្ធ។ ទន្ទឹមនិងទទួលបានការសម្តែងអ្នកនាងក៏មិនភ្លេចថ្លែងអំណរគុណដល់អ្នកដឹកនាំរឿងដ៏ល្បីល្បាញរបស់ផលិតកម្ម ហង្សមាស និង រស្មីហង្សមាស គឺលោក កៅ សីហា ដែលបានផ្តល់កិត្តិយសអោយអ្នកនាង បានចូលរួមសម្តែងនៅក្នុងរឿង រាជនីភូមិគ្រឹះ។ «នេះជាលើកដំបូងបង្អស់ និងទី ១ក្នុងឆាកជីវិត ដែលនាងខ្ញុំបានមកចួលរួមសម្តែងក្នុងរឿង រាជនីភូមិគ្រឹះ បន្ទាប់ពីនាងខ្ញុំប្រកាសចូលសិល្បៈវិញនៅដើមឆ្នាំ ២០១៧នេះ »អ្នកនាង ស៊ិន ឧត្តមផល្លា ថ្លែង។

Sweet ណាស់​! មក​មើល​វីដេអូ​ចម្រៀង Pre-Wedding របស់​ សុគន្ធ និសា

ក្រោយ​ពិធី​មង្គលការ​ដ៏​ផ្អែម​ល្ហែម​​បញ្ចប់​ តារា​ចម្រៀង​ សុគន្ធ និសា បាន​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី​១​ដែល​រៀប​រាប់​ពី​រឿង​រ៉ាវ​ស្នេហា​របស់​អ្នក​នាង និង​ស្វាមី។ បទ​នេះ​មាន​ចំណង​ជើង​ថា “ជីវិត​តែ​មួយ” និពន្ធ​ដោយ Reacheso ដែល​​​ធ្លាប់​បាន​​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ និង​អ្នក​ចូល​រួម​ រំភើបចិត្ត​​​ម្ដង​ហើយ​ក្នុង​ពិធី​មង្គលការ​របស់​ និសា។ ចង់​ដឹង​អត្ថន័យ​ចម្រៀង​ ផ្សំ​ជា​មួយ​វីដេអូ​កាយ​វិការ​របស់​គូ​ស្វាមី​ ភរិយា​មួយ​គូ​នេះ​ពិសេស​ប៉ុណ្ណា? តោះ ទស្សនា​ទាំង​អស់​គ្នា!!! ប្រភព៖ សប្បាយ  

ញាក់សាច់! ១ប្លង់​​ស្ទើរ​អាក្រាតកាយ​របស់ ប៊េននី យ៉ាំង ឃើញហើយ អាច​ធ្វើ​ឲ្យ​ប្រុសៗ​ក្តៅខ្លួន​បាន!

(ភ្នំពេញ)៖ រូបថតចំនួន១សន្លឹកបង្ហាញពីភាពសិចស៊ីស្រើបស្រាលស្ទើរអាក្រាតកាយបញ្ចេញសាច់ដើមទ្រូង ទ្រលុកទ្រលន់នៅកណ្ដាលវាល របស់តារាសម្តែង កញ្ញា ប៊េននី យ៉ាំង បានធ្វើឲ្យបុរសៗជាច្រើនរួមជាមួយអ្នកនិយមលេងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនធំ នាំគ្នាជ្រួលជ្រើមស្ទើរតែហៀទឹកមាត់ ដោយមិនដឹងខ្លួនព្រោះតែ រូបថតសិចស៊ីពាក់តែអាវ ទ្រនាប់នឹងខោលីអូ ដើម្បីបិទបាំងត្រង់ចំណុចសំខាន់ បន្តិចប៉ុណ្ណោះ។ កញ្ញា ប៊េននី យ៉ាំង កន្លងមកត្រូវបានទស្សនិកជនចាត់ទុកថា តារាស្រីមួយដួងដែលចូលចិត្ដបង្អួតពីភាពហ៊ឺហារ ប្រើប្រាស់សម្ភារៈ ទំនើបតម្លៃថ្លៃៗ។ មិនតែប៉ុណ្ណោះ នាងក៏មានឈ្មោះជាតារាស្រីសិចស៊ីចូលចិត្ដបញ្ចេញរបស់ល្អៗឲ្យមហាជនទស្សនា មិនចេះជិនណាយផងដែរ។ ជាក់ស្ដែងថ្មីៗនេះ នាងបានរំលេចរូបថត១សន្លឹក បានចំហរដើមទ្រូងដែលសម្បូរសាច់មើលទៅគួរឲ្យក្នក់ក្នាញ់ដែលជាបច្ច័យធ្វើឲ្យបុរសៗភាគច្រើន ដែលបានឃើញរូបថតនេះ ហើយហាក់មានការចាប់អារម្មណ៍ពុះកញ្ជ្រោលមិនតិចឡើយ។ ជាមួយនឹងសកម្មភាពបញ្ចេញរូបថត១សន្លឹកខាងលើនេះ កញ្ញា ប៊េននី យ៉ាំង ក៏កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនក្រាស់ក្រែលពីសំណាក់ Friend ក្នុងហ្វេសប៊ុកពិសេសក្រុមបុរសៗតែម្តងនៅពេលឃើញតារាសាច់សខ្ចីដ៏មានមន្តស្នេហ៍រូបនេះ បានរំលេចភាពសិចស៊ីស្ទើរអាក្រាតកាយ ជាមួយឈុតសម្លៀកបំពាក់បែបលក្ខណៈប៊ីគីនី គឺមានបិទបាំងតែត្រង់ចំណុចសំខាន់ៗតែប៉ុណ្ណោះ។ ជុំវិញការស្លៀកពាក់សិចស៊ីបញ្ចេញរង្វះដើមទ្រូងពើងធំមូលក្បំ និងបញ្ចេញក្បាលពោះ…

នី មុនីនាថ និងអតីតគូដណ្តឹង​ កំពុងចេញសារឆ្លើយឆ្លង សាហាវរៀងៗខ្លួន

ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះកញ្ញា នី មុនីនាថ ត្រូវបានអតតីគូដណ្តឹងរបស់ខ្លួន គឺលោក អ៊ឹង សូឡាង ដាក់ពាក្យបណ្តឹងទៅតុលាការពីបទឆបោក និងរំលោភលើ សេចក្តីទុកចិត្ត ដោយទាមទារសងជំងឺចិត្តនូវទឹកប្រាក់ជាច្រើនម៉ឺនដុល្លារ។ ប៉ុន្តែរហូតរមកដល់ពេលនេះកញ្ញា នី មុនីនាថ មិនទាន់ចូលបង្ហាញខ្លួនតុលាការតាមការកោះហៅនៅឡើយនោះទេ ដោយមានព័ត៌មានលេចឮថានាងបានគេចខ្លួនទៅអាមេរិក។ ក្នុងនោះដែរ ពេលឃើញព័ត៌មានក្នុងស្រុកចុះផ្សាយថាកញ្ញាបានចេញទៅក្រៅប្រទេសដូច្នេះ នាងក៏បានអះអាងដូច្នេះថា៖ «នាងខ្ញុំ នី មុនីនាថ សូមបញ្ចាក់ថានាងខ្ញុំគ្មានគេចទៅណាទេនាងខ្ញុំនៅក្នុងប្រទេសកម្ពុជាដដែល តែមានតែអតីតគូដណ្ដឹងរបស់នាងខ្ញុំទេ ដែលគាត់មិននៅក្នុងប្រទេសកម្ពុជា អ៊ីចឹងសូមមេត្តាពិចារណាផង (បើបងពិតជាស្មោះត្រង់ បងមកកម្ពុជាមកណា៎អូនចាំបង)»។ ទន្ទឹមនឹងនេះ លោក អ៊ឹង សូឡាង ដែលត្រូវជាអតតីគូដណ្តឹងកញ្ញា នី មុនីនាថ ក៏បានឆ្លើយតបមកវិញ នៅលើហ្វេសប៊ុករបស់ខ្លួនដែរ ដែលបង្កប់នូវអត្ថន័យធ្ងន់ៗ។ ពេលនេះរឿងក្តីរបស់អ្នកទាំងពីរ​…

មិនគួរឲ្យជឿសោះ ថាសម្រស់របស់គង់ សុជាតិ កាលពីជិត២០ឆ្នាំមុន…..

ភ្នំពេញ៖ តារាស្រីជោគជ័យខ្លាំងក្នុងមុខជំនួញ អ្នកនាង គង់ សុជាតិ បើទោះបីជាបច្ចុប្បន្ននេះ មានវ័យកាន់តែជ្រេទៅហើយក្តី ប៉ុន្តែបើនិយាយពីរូបសម្រស់វិញ គឺអាចនិយាយបានថា កាន់តែស្រស់ស្អាតឡើង ពីទៅមួយថ្ងៃទៅមួយថ្ងៃតែម្តង។ ដោយឡែក បើក្រឡេកមកចាប់អារម្មណ៍ពីរូបសម្រស់ ពីអតីតកាល ពោលគឺកាលពីជិត២០ឆ្នាំមុន របស់អ្នកនាង គង់ សុជាតិវិញ គឺប្រាកដជាធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើលថែមមួយកម្រិតទៀត ជាមួយនឹងរូបសម្រស់របស់តារាស្រីរូបនេះមិនខាន។ ជាការពិតណាស់ តាមរយៈរូបថតជាច្រើនសន្លឹកដែលបានបង្ហាញនៅខាងក្រោមនេះ អាចឲ្យដឹងថាបានថា បើទោះបីជាកាលពីជំនាន់នោះ បច្ចេកទេសនៃការថតរូបក៏ដូចជាការកាត់តរូបភាព នៅមានកម្រិតយ៉ាងណាក្តី ប៉ុន្តែសម្រស់របស់អ្នកនាង គង់ សុជាតិ នៅតែស្រស់ស្អាតទាក់ទាញ ដែលជាពិសេសនោះគឺនៅត្រង់ស្នាមញញឹមតែម្តង៕ ប្រភព៖ Khmerload  

ឈិត សុវណ្ណបញ្ញា បង្ហាញមុខបងប្អូនភ្លោះមុខដូចគ្នាបេះដាក់!

ភ្នំពេញ៖ តារាចម្រៀងសម្លេងស្រាសស្រទន់ជ្រកក្រោមផលិតម្មថោន កញ្ញា ឈិត សុវណ្ណបញ្ញា បានបង្ហោះរូបថតប៉ុន្មានសន្លឹកនេះនៅលើបណ្តាញសង្គមធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលបន្ទាប់ពីបានឃើញបងប្អូនភ្លោះរបស់នាងមានមុខមាត់ដូចគ្នាបេះបិទ។ អ្នកគាំទ្រភាគច្រើនអាចមើលមិនដឹងថាម្នាក់ណាជា កញ្ញា ឈិត សុវណ្ណបញ្ញា នោះឡើយព្រោះអ្នកទាំងពីមានរូបរាង មុខមាត់ ពណ៌សម្បុរ ដូចគ្នា ទន្ទឹមនិងការស្លៀកពាក់ និិង ការធ្វើម៉ូតសក់ដូចទៀតប្រាកដណាស់ពិតជាមើលមិនស្គាល់។ ចង់ដឹងដូចគ្នាយ៉ាងណាទស្សនារូបភាពទាំងអស់គ្នា

រឿង​ពិសេសៗ​ក្នុង​មង្គលការ សុគន្ធ និសា កម្រ​មាន​អ្នក​ដឹង

មង្គល​ការ​តារា​ចម្រៀង​ល្បី​ប្រចាំប្រទេស សុគន្ធ និសា បាន​បញ្ចប់​រួចរាល់​ហើយ កាលពីថ្ងៃទី១ ខែធ្នូ កន្លងទៅនេះ។ ពិធី​មង្គលការ​ដ៏​ធំ​ជាង​គេ​ក្នុង​ចំណោម​តារា​ដទៃនា​ឆ្នាំ២០១៧​នេះ បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ឱឡារិក ក្រោម​ការ​សាទរ​ពី​មហាជន និង​អ្នក​គាំទ្រ។ រម្លឹក​ដល់​ការ​រៀប​អាពាហ៍​ពិពាហ៍​របស់​តារា​ស្រី​សំឡេង​ស្រទន់ ជាមួយ​អាណិកជន​ខ្មែរ​អាមេរិក​លោក ចៅ សម្បត្តិ ធ្វើ​ឲ្យ​គ្រប់​គ្នាមា​នការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​តែ​រៀបចំ​ឡើង​យ៉ាងស្ងៀមស្ងាត់ តែ​​ពិសេស មិន​ថា​ទីតាំង សម្លៀកបំពាក់ ឬ​អ្វី​ផ្សេង​ឡើយ។ ខាង​ក្រោម​នេះ​ជា​ចំណុច​ពិសេសៗ​ក្នុង​ពិធី​មង្គល​តារា​ចម្រៀង សុគន្ធ និសា៖ ១. ពិធី​រៀប​មង្គលការ​ធ្វើ​​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ៥ សូហ្វីតែល​ ភូគីត្រា ដែល​អញ្ជើញ​ភ្ញៀវ​ក្នុង និង​ក្រៅ​រង្វង់​សិល្បៈ​ប្រមាណ​ជា​៧០​តុ។ បើ​តាម​ប្រភព​ដ៏​ជិត​ស្និទ្ធ​មួយ​បញ្ជាក់​ថា តម្លៃ​ម្ហូប​ក្នុង​១តុ ​ប្រមាណជា​៦០០​ដុល្លារ។ ២. ចំពោះ​សម្អាងការ​វិញ ម្ចាស់បទ «បើស្រលាញ់ម្តេចទុកអូនចោល» បាន​ជ្រើស​រើស​យក​កញ្ចប់​ពិសេស ដោយ​ចំណាយ​ប្រាក់​ ៤ ៨០០ ដុល្លារ…