ពិតជាអស្ចារ្យណាស់! សូមជួយស៊ែរម្នាក់មួយផង! ប្រទីបយក្សព្រះឆាយាល័ក្ខណ៍សម្ដេចតា នៅសាលាខេត្តបន្ទាយមានជ័យ

យោតតាមហ្វេសបុករបស់អាចារ្យធំ បានផ្ញើឲ្យក្រុមការងារខ្មែរណូតឲ្យដឹងថា៖ នៅសាលាខេត្តបន្ទាយមានជ័យ ឥឡូវនេះ! ប្រទីបយក្ស!!! ព្រះឆាយាល័ក្ខណ៍សម្ដេចតានៃយើង!!! ពិតជាអស្ចារ្យណាស់! តោះជួយស៊ែរបងប្អូនលើកទឹកចិត្តដល់ខេត្តបន្ទាយមានជ័យមួយ សូមគោរពសរសើរដល់ ឯ.ឧ អភិបាលខេត្ត និងក្រុមការងារ ។ ១៥តុលា ២០១២ រហូតដល់ ១៥តុលា ២០១៧ នេះកូនចៅ ចៅទួត សូមចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបាន នូវស្នាព្រះហស្ដដ៏មហិមាដែលសម្តេចតា សម្តេចតាទួត មានចំពោះជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើងទាំងអស់គ្នា។  សូម​ថ្វាយ​ព្រះ​រាជ​មហា​កុសល​ ថ្វាយ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​ ព្រះ​ករុណា​ព្រះបាទ​ សម្ដេច​ព្រះ​ នរោត្ដម​ សីហនុ​ ព្រះ​បរម​រតនកោដ្ឋ​ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ក្នុង​ព្រះ​រាជ​ពិធី​រំលឹក​ខួប​ឆ្នាំ​ទី​ ៥​ នៃ​ការ​យាង​សោយ​ព្រះ​ទិវង្គត៕ ប្រភព៖ អាចារ្យធំ នគររាជ ប្រភព​ ៖…