ត្រេកអរណាស់! ក្រោយជួបជាមួយប្អូនស្រីកំសត់ដែលជាសិស្សពូកែ មានជីវភាពខ្សត់ខ្សោយរួច ឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន ប្រកាសថានឹងជួយប្អូនឲ្យរៀនរហូតដល់បញ្ចប់ថ្នាក់បរិញ្ញបត្រ

កាលពីពេលកន្លងទៅនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបាននាំគ្នាចែកចាយ និងកើតក្ដីអាណិតអាសូរដល់ក្មេងស្រី២នាក់បងប្អូន ដែលសុទ្ធតែជាសិស្សពូកែ ប៉ុន្ដែបែរជាអកុសលត្រូវឪពុកទើបស្លាប់ចោល ម្ដាយធ្លាក់ខ្លួនឈឺធ្ងន់ កំពុងជួបភាពខ្វះខាតជាខ្លាំង។ បើតាមការឲ្យដឹងពីប្រភពហ្វេសប៊ុកបានឲ្យដឹងថា ក្មេងស្រីទាំង២នាក់នោះមានឈ្មោះ ឌៀប ស្រីនិច និងឌៀប សុធារី ជាសិស្សពូកែក្នុងថ្ងៃ។ ក្មេងស្រីទាំង២ មានម្តាយជាអ្នកលក់ដូរបន្តិចបន្តួច ឪពុករត់ម៉ូតូកង់បី ចំណូលជួនបានជួនអត់ តែក៏ស៊ូទ្រាំឲ្យកូនបានរៀនបន្ត។ អ្វីដែលគួរឲ្យរន្ធត់នោះ គឺអ្នកមានគុណទាំង២ មិនមានសុខភាពល្អឡើយ ដោយម្តាយឧស្សាហ៍ឈឺ ឯឪពុកក៏មានជំងឺបេះដូង តែពួកគាត់តែងតែខំលាក់បាំងកូនៗមិនឲ្យដឹងក្រែង ដោយអានិត ព្រោះឃើញកូនស្រីទាំង២កូនរៀនពូកែៗ ថែមទាំងពេលប្រលងបាក់ឌុបកូនបងក៏បានជាប់និទ្ទេសAទៀតផង។ ភាពសប្បាយរីករាយមិនបានយូរប៉ុន្មានផង ស្រាប់តែឪពុកលាចាកលោកទៅដោយជំងឺបេះដូង ម្តាយក៏នាងចាប់ឈឺទៀត។ សព្វថ្ងៃ ទាំង២នាក់បងប្អូនកំពុងខ្វះទីពឹង រកសម្រេចចិត្តឈប់បន្តការសិក្សាដោយសារតែជីវភាព។ ក្រោយឃើញព័ត៌មាននេះភ្លាម ឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន ប្រកាសថា នឹងជួយទាំងការសិក្សា ជួយទាំងការងារ…

កុំអៀនខ្មាសអីណ៎ា! ស្តាប់កញ្ញា Catherine និយាយពី ស្រ្តី និងជំងឺមហារីកសុដន់ វាមានសារៈប្រយោជន៍ណាស់!

ថ្ងៃនេះយើងសូមលើក​ពីប្រធានបទថី្មគឺ ស្រី្ត និងជំងឺមហារីកសុដន់ ដោយកញ្ញារូបស្រល់ Catherine ។ កញ្ញា Catherine តែងតែបញ្ចេញវីដេអូឃ្លីនខី្លៗលើបណ្តាញសង្គម Facebook ជាការអប់រំផេ្សងៗ ។ ខែតុលានេះ ជាខែដែលផ្សព្ធផ្សាយពីការយល់ដឹងពីជំងឺមហារីកសុដន់! ជំងឺនេះគឺសិ្ថតនៅក្រោមជំងឺមហារីកដែលកើតញាក់ញាប់ជាងគេ ហើយភាគច្រើនគឺកើតលើស្រ្តី ប៉ុន្តែបុរសក៏អាចកើតជំងឺមហារីកសុដន់បានដែរ ។ ឱកាសក្នុងការមានជំងឺមហារីកសុដន់នេះ គឺកើនឡើងពេលស្រី្តមានអាយុកាន់តែច្រើន ។ ការដឹងពីជំងឺនេះនៅដំណាក់កាលដំបូងៗ គឺជួយបង្កើនឪកាសក្នុងការព្យាបាល ក៏ដូចជាកាត់បន្ថយឪកាសក្នុងការមានគ្រោះថ្នាក់ដល់ជីវិត ។ ដូចេ្នះការត្រួតពិនិត្យសុដន់ដោយខ្លួនអ្នកគឺមានសារសំខាន់ណាស់ ហើយវាក៏អាចស្រួលដែរ ។ ការពិនិត្យដុំគីសក្នុងសុដន់ដោយខ្លួនអ្នកនេះ គឺត្រូវធ្វើឡើងរយៈពេលមួយខែម្តង ២ ទៅ ៣ ថ្ងៃក្រោយពីអស់រដូវហើយ ។ វីធីដំបូងគឺត្រូវឈរនៅមុខកញ្ចក់ ដាក់ដៃនៅហ្នឹងត្រគាក ហើយដាក់ស្មារឲ្យត្រង់ មើលទៅសុដន់ថាតើមានទម្រង់ និង…

ពិតជាអស្ចារ្យណាស់! សូមជួយស៊ែរម្នាក់មួយផង! ប្រទីបយក្សព្រះឆាយាល័ក្ខណ៍សម្ដេចតា នៅសាលាខេត្តបន្ទាយមានជ័យ

យោតតាមហ្វេសបុករបស់អាចារ្យធំ បានផ្ញើឲ្យក្រុមការងារខ្មែរណូតឲ្យដឹងថា៖ នៅសាលាខេត្តបន្ទាយមានជ័យ ឥឡូវនេះ! ប្រទីបយក្ស!!! ព្រះឆាយាល័ក្ខណ៍សម្ដេចតានៃយើង!!! ពិតជាអស្ចារ្យណាស់! តោះជួយស៊ែរបងប្អូនលើកទឹកចិត្តដល់ខេត្តបន្ទាយមានជ័យមួយ សូមគោរពសរសើរដល់ ឯ.ឧ អភិបាលខេត្ត និងក្រុមការងារ ។ ១៥តុលា ២០១២ រហូតដល់ ១៥តុលា ២០១៧ នេះកូនចៅ ចៅទួត សូមចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបាន នូវស្នាព្រះហស្ដដ៏មហិមាដែលសម្តេចតា សម្តេចតាទួត មានចំពោះជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើងទាំងអស់គ្នា។  សូម​ថ្វាយ​ព្រះ​រាជ​មហា​កុសល​ ថ្វាយ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​ ព្រះ​ករុណា​ព្រះបាទ​ សម្ដេច​ព្រះ​ នរោត្ដម​ សីហនុ​ ព្រះ​បរម​រតនកោដ្ឋ​ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ក្នុង​ព្រះ​រាជ​ពិធី​រំលឹក​ខួប​ឆ្នាំ​ទី​ ៥​ នៃ​ការ​យាង​សោយ​ព្រះ​ទិវង្គត៕ ប្រភព៖ អាចារ្យធំ នគររាជ ប្រភព​ ៖…