ចាំ​តួនាង​ត្រី​ដំរី​មាសពី​តូចទេ? ពេល​នេះ​ប្លែក​ដល់​ហើយ ដូច​មនុស្ស​២នាក់ផ្សេងគ្នា

  ប្រិយមិត្ត​ច្បាស់​ជា​ចាំ​ មិន​ទាន់​ភ្លេច​ទេ​នូវ​ភាពយន្ត​ភាគ​ថៃ​ល្បី​ល្បាញ​កាល​ពី​ឆ្នាំ​ ២០០៩ និង​ ២០១០ “ត្រី​ដំរី​មាស” ទាំង​សាច់​រឿង​ និង​តួ​សម្ដែង។ ក្នុង​ចំណោម​តួ​ទាំង​នោះ​ ទស្សនិកជន​ដែល​តែង​និយម​តាមដាន​ ប្រាកដជា​នៅ​មិន​ទាន់​ភ្លេច​ទេ​ នូវ​កុមារី​តូច​ ដែល​ដើរ​ជា​តួ​អង្គ​ស្រី​ពេល​នៅ​តូច។ សមត្ថភាព​សម្ដែង​របស់​នាង​តូច​រូបនោះ​ពិត​ជា​ទទួល​បាន​ការ​កោតសរសើរ​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​ ដោយសារ​នាង​អាច​ធ្វើ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​ មិន​ថា​តួ​កាច ឬកម្សត់​ស្រក់​ទឹក​ភ្នែក​ឡើយ។ រហូត​មក​ដល់​ពេល​នេះ​ Cartoon Kingkarn ដែល​ដើរ​តួ​ឯកកុមារី​តូចក្នុង​រឿង​ “ត្រី​ដំរី​មាស” នេះ​មាន​វ័យ​ ២០​ឆ្នាំហើយ។ ឯ​មុខ​មាត់​ក៏ខុស​ប្លែក​ជាង​ពី​មុន​ឆ្ងាយ​ដែរ ដោយសារ​សម័យ​កាល​កាន់​តែ​ទំនើប​ នាង​ក៏​មិន​ខុស​ពី​តារា​ស្រី​ផ្សេង​ទៀត​ដែរ ដោយ​បានវះ​កាត់​កែ​មុខមាត់ ស្អាត​ជាង​មុន​ទៅ​ទៀត​ ហើយ​បើ​មិន​ប្រាប់​នោះ​ អាច​ថា​ជា​មនុស្ស​២នាក់ទៀត​ផង៕ ទស្សនា​ដូច​ខាងក្រោម តើ​នាង​កែ​ប្រែ​យ៉ាងណា? ប្រភព៖ សប្បាយ អានបន្ត៖  ៤ សន្លឹក​ក្នុង​ឈុត​ប៊ីគីនីពីកូនស្រី ម៉ារីម៉ា ចេះ​កាច់​រាង​ដូច​តារា​ម៉ូដែល​អាជីព Zia…

កំពូលព័ត៌មានល្បីៗខ្លាំងបំផុត ទាំង១០ ប្រចាំឆ្នាំ ២០១៧ នៅលើគេហទំព័រខ្មែរឡូត!

ឆ្នាំថ្មី ឆ្នាំ២០១៨ នឹងឈានចូលមកដល់ហើយ នៅថ្ងៃស្អែកនេះ។ តើអ្នកទាំងអស់គ្នាមានអនុស្សាវរីយ៍អ្វីខ្លះ នៅក្នុងឆ្នាំ២០១៧នេះ? សំរាប់ខ្មែរឡូតវិញ មានក្តីរំភើប និងសប្បាយចិត្ត ចំពោះការគាំទ្ររបស់ប្រិយមិត្តយ៉ាងខ្លាំង ហើយក៏មានអនុស្សាវរីយ៍ល្អៗជាច្រើនផងដែរ។ ជាក់ស្តែង ក្នុងចំណោមព័ត៌មានទាំងអស់ប្រចាំឆ្នាំ២០១៧នេះ យើងនឹងក្រឡេកមកមើលឡើងវិញថាតើ ព័ត៌មានណាខ្លះដែលទទួលបានការគាំទ្រ ក៏ដូចជាចុច Like Share Comment ច្រើនជាងគេបង្អស់។ ចង់ដឹងថាមានអ្វីខ្លះ សូមតាមដានព័ត៌មានល្បីៗ ទាំង១០ ប្រចាំឆ្នាំ​ទាំងអស់គ្នា៖ (ចំនួនខាងក្រោម យោងទៅតាមទិន្នន័យដែលបានរក្សាទុក)៖ ១០) ឱក សុគន្ធកញ្ញា ស្រស់ស្អាតអ្វីម្ល៉េះទេ នៅក្នុងឈុតប្រពៃណីខ្មែរ ក្នុងថ្ងៃកាន់បិណ្ឌទី៤នេះ! ៖ ៩) ពេជ្រ សោភា ត្រូវអតីតកូនក្រុមសំណព្វសរសើរថា តាំងពីមានស្នេហាមក សម្រស់កាន់តែស្អាតខ្លាំង! ៨) …

ចុង​ក្រោយ​នេះ តារា​ស្រី​ល្បី​ៗ សម្រុក​បូម​ខ្លាញ់​ចេញ​ពី​រាង​កាយ​ បន្ត​កន្ទុយ​គ្នា

ទើប​តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ដែល​គេ​បាន​ឃើញ​តារា​ស្រី ពិសេស​បុគ្គល​ល្បី​ៗ បាន​នាំ​គ្នា​សម្រុក​បូម​ខ្លាញ់​ចេញ​ពី​រាង​កាយ​បន្ត​កន្ទុយ​គ្នា ក្នុង​បុព្វហេតុ​ថែ​រក្សា​សម្រស់​របស់​ពួក​គេ។ តារា​ស្រី​ល្បី​ៗ​ទាំង​នោះ​មាន ឌុច លីដា ភិន សុដាលីស សុខ សោម៉ាវត្តី ជា​ដើម។ ក្រៅ​ពី​ពួក​គេ​ប៉ុន្មាន​នាក់​នេះ តារា​កំប្លែង​របស់​ស៊ីធីអិន នាយ ពែកមី ក៏​ស្ថិត​ក្នុង​បញ្ជី​តារា​ចូល​ខ្លួន​បូម​យក​ខ្លាញ់​ចេញ​ពី​រាង​កាយ​ដែរ។ ត្បិត​ថា បូម​ខ្លាញ់​ពី​រាង​កាយ​ដូច​គ្នា​មែន ប៉ុន្តែ​ពួក​គេ​ទាំង​នោះ បាន​ធ្វើ​នៅ​កន្លែង​ផ្សេង​គ្នា។ ភិន សុដាលីស អ្នក​មេម៉ាយ​វ័យ​ក្មេង ភិន សុដាលីស ត្រូវ​បាន​គេ​ដឹង​ថា បាន​ជ្រើសរើស​ការ​បូម​ខ្លាញ់​ចេញ​ពី​ក្បាល​ពោះ ដោយ​សារ​ថា នាង​មាន​សង្វារ​ពោះ ក្រោយ​សម្រាល​បុត្រ​រួច។ តាម​រយៈ​មិត្ត​រួម​អាជីព​របស់​នាង គឺ សុខ សោម៉ាវត្តី អះអាង​ថា អ្នក​មេម៉ាយ​រូប​នេះ មាន​ក្បាល​ពោះ​រាប​ស្មើ​ស្អាត​ជាង​មុន​ហើយ​នា​ពេល​បច្ចុប្បន្ន។ ឌុច…

ម្តាយម៉ីហៀង និយាយប្រាប់អាថ៌កំបាំងមួយ ពេលដែលនាង មកចាប់កំណើតនៅក្នុងផ្ទៃដំបូង

ភ្នំពេញ៖ កុមារី ឃុយ ម៉ីហៀង ទម្រាំនាងមានថ្ងៃនេះ អាចក្លាយជាតារាចម្រៀងវ័យក្មេង ដែលមានឈ្មោះបោះសម្លេង និងមានមហាជនទទួលស្គាល់មកទល់ពេលនេះ នាងធ្លាប់ឆ្លងកាត់រឿងលំបាកៗជាច្រើន និងមានភាពតស៊ូខ្លាំងនៅក្នុង ជីវិតជាមួយម្តាយ។ យ៉ាងណាមិញ ដោយផ្អែកទៅលើ ពាក្យសម្តីម្តាយរបស់ម៉ីហៀង បាននិយាយថា ម៉ីហៀង គឺជាក្មេងស្រីម្នាក់ ដែលមានចរិតសុភាព ចេះគោរពចាស់ទុំ ជាពិសេសនោះ ចេះជួយការងារម្តាយ របស់នាងច្រើនមែនទែន បើទោះជានាង មានអាយុតិចក៏ដោយ ប៉ុន្តែការគិតរបស់នាង ដូចមនុស្សពេញវ័យយ៉ាងដូច្នោះដែរ។ មួយវិញទៀត ដោយយោងទៅតាមការ សាកសួរម្តាយម៉ីហៀង ពីក្រុមការងារខ្មែរឡូត គាត់បានបង្ហើបអាថ៌កំបាំងមួយ ពេលដែលគាត់ទើបតែ មានកំណើតម៉ីហៀងក្នុងផ្ទៃដំបូងថា៖ “ដំបូងឡើយ ម៉ីហៀងមកពន្យល់សប្តិគាត់ថា ចង់មកសុំនៅជាមួយ ប៉ុន្តែគាត់មិនព្រមនោះទេ ដោយបាននិយាយថា គាត់ចាស់ហើយ ណាមួយក្រទៀត កុំមកនៅជាមួយគាត់អី…

បេក្ខជនដំបូងគេច្រៀងបទ«គួរហាមចិត្តខ្លះ»ធ្វើឲគ្រូបង្វឹកទាំង៤ពេញចិត្តម៉ង(មានវីដេអូ)

​ការទន្ទឹងរង់ចាំ​រប​ស់លោក​អ្នក​ដែល​ចង់ដឹង ចង់ឃើញ​ពី​ទេ​ព្យ​កោសល្យ​សមត្ថភាព​សំឡេង​របស់ បេក្ខជន បេ​ក្ខ​នារី នៅក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក គឺ​កម្មវិធី Cambodian Idol ឥឡូវនេះ​ចាប់ផ្តើម​រដូវ​កាល​ទី ៣ ក្នុង​រាត្រីនេះហើយ។​ ​ចង់ដឹងថា​កម្មវិធី​ដ៏​អស្ចារ្យ​នេះ​នឹង​កាន់តែ​ប្លែក កាន់តែ​រំភើប​រីករាយ​យ៉ាងណាខ្លះ​ជាមួយ​សមត្ថភាព និង ទេពកោសល្យ សំឡេង​របស់ បេក្ខជន បេ​ក្ខ​នារី ដែល​នឹង​មក​បញ្ចេញ​សមត្ថភាព​នៅ​ចំពោះមុខ​គណៈកម្មការ​ទាំ​ង​បួនរូប​ក្នុង​រដូវ​កាល​ទី ៣ នេះតោះទស្សនាបេក្ខជនដំបូងគេឈ្មោះ ចាប សក្កណា អាយុ 20 ឆ្នាំ មកពីរាជធានីភ្នំពេញ បានបកស្រាយបទចម្រៀងរបស់តារាចម្រៀងលោក ព្រាប សុវត្ថិ មានចំណងជើង “គួរហាមចិត្តខ្លះ”។ ចង់ដឹងពិរោះយ៉ាងណាសូមទស្សនាទាំងអស់គ្នា៖