ក្តៅៗសូមជួយស៊ែរផង!!! Miss Grand Cambodia ខ្លឹម ស្រីគា បានពិន្ទុខ្ពស់ ត្រូវ​ស្ថិត​នៅ​ជួរខាង​មុខ​ថ្ងៃ​ផ្តាច់ព្រ័ត្រ

មួយ​ម៉ោង​​មុន​នេះ​ ផេក​ផ្លូវការ​របស់ Miss Grand International បាន​ប្រកាស​បេក្ខភាព​បវរកញ្ញា​៣ប្រទេស ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាងគេ ដោយ​ត្រូវ​ស្ថិត​នៅ​ជួរ​ខាងមុខ​ក្នុង​កា​រាំ​បើក​ឆាក​កម្មវិធី​ផ្តាច់​ព្រ័ត្រ។ ក្នុង​ចំណោម​បេក្ខភាព​ទាំង​៣​ប្រទេស ដែល​មាន​អ្នក​បោះ​ឆ្នោត​គាំទ្រ​ច្រើន​ជាង​គេ​នេះ ក៏​មាន​ប្រទេស​កម្ពុជា​មួយ​ដែរ ដែល​តំណាង​ដោយ កញ្ញា ខ្លឹម ស្រីគា។ ចំណែក​បេក្ខភាព​២​រូប​ទៀត​មាន​ប្រទេស វៀតណាម និងឡាវ។ ព្រឹត្តិការណ៍​ប្រកួត Miss Grand International 2017 ​បាន​ប្រព្រឹត្ត​ឡើង​ចាប់តាំងពី​ថ្ងៃ​ទី០៩​ តុលា កន្លង​ទៅ ហើយថ្ងៃផ្តាច់ព្រ័ត្រ ធ្វើឡើងនៅថ្ងៃទី២៥ ខែ​តុលា ឆ្នាំ២០១៧​ខាង​មុខ​នេះ។ គួរបញ្ជាក់ឡើងវិញផងដែរថា កញ្ញា ខ្លឹម ស្រីគា តំណាងឲ្យប្រទេសកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិ និងកំពុងតែព្យាយាមពុះពារដណ្តើមពិន្ទុ ជាមួយនឹងកញ្ញាឯកជាច្រើននាក់ មកពីទូទាំងពិភពលោក ដើម្បីដណ្តើមតំណែង…

កុំអៀនខ្មាសអីណ៎ា! ស្តាប់កញ្ញា Catherine និយាយពី ស្រ្តី និងជំងឺមហារីកសុដន់ វាមានសារៈប្រយោជន៍ណាស់!

ថ្ងៃនេះយើងសូមលើក​ពីប្រធានបទថី្មគឺ ស្រី្ត និងជំងឺមហារីកសុដន់ ដោយកញ្ញារូបស្រល់ Catherine ។ កញ្ញា Catherine តែងតែបញ្ចេញវីដេអូឃ្លីនខី្លៗលើបណ្តាញសង្គម Facebook ជាការអប់រំផេ្សងៗ ។ ខែតុលានេះ ជាខែដែលផ្សព្ធផ្សាយពីការយល់ដឹងពីជំងឺមហារីកសុដន់! ជំងឺនេះគឺសិ្ថតនៅក្រោមជំងឺមហារីកដែលកើតញាក់ញាប់ជាងគេ ហើយភាគច្រើនគឺកើតលើស្រ្តី ប៉ុន្តែបុរសក៏អាចកើតជំងឺមហារីកសុដន់បានដែរ ។ ឱកាសក្នុងការមានជំងឺមហារីកសុដន់នេះ គឺកើនឡើងពេលស្រី្តមានអាយុកាន់តែច្រើន ។ ការដឹងពីជំងឺនេះនៅដំណាក់កាលដំបូងៗ គឺជួយបង្កើនឪកាសក្នុងការព្យាបាល ក៏ដូចជាកាត់បន្ថយឪកាសក្នុងការមានគ្រោះថ្នាក់ដល់ជីវិត ។ ដូចេ្នះការត្រួតពិនិត្យសុដន់ដោយខ្លួនអ្នកគឺមានសារសំខាន់ណាស់ ហើយវាក៏អាចស្រួលដែរ ។ ការពិនិត្យដុំគីសក្នុងសុដន់ដោយខ្លួនអ្នកនេះ គឺត្រូវធ្វើឡើងរយៈពេលមួយខែម្តង ២ ទៅ ៣ ថ្ងៃក្រោយពីអស់រដូវហើយ ។ វីធីដំបូងគឺត្រូវឈរនៅមុខកញ្ចក់ ដាក់ដៃនៅហ្នឹងត្រគាក ហើយដាក់ស្មារឲ្យត្រង់ មើលទៅសុដន់ថាតើមានទម្រង់ និង…

លេងសើចម៉េចបាន! ព្រះកាយច័ន្ទ រាំ cover បទកូរ៉េ ឡើងញាក់សាច់ (មានវីដេអូ)

តារាសម្តែងកញ្ញា ព្រះកាយច័ន្ទ មានឈ្មោះពិត រ៉ា សូនីតា រួមជាមួយនឹងរូបសម្រស់ស្អាតពីធម្មជាតិ និងទេពកោសល្យតាំងពីកំណើត ដោយកញ្ញាចេះទាំងសម្តែង បកស្រាយបទចម្រៀង និងរាំ ជាដើម។ កញ្ញតែងតែទទួលបាននូវការថតស្ពតសម្អាងការ ខ្សែភាពយន្ត ដោយថ្មីៗនេះកញ្ញាក៏កំពុងតែដំណើរការថតរឿងភាគថ្មីមានចំណងជើង “រឿងទណ្ឌកម្មស្នេហ៍” របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ជាមួយនឹងកញ្ញា ទឹម រដ្ឋា ផងដែរ។ យ៉ាងណាមិញកញ្ញាក៏បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលក្រោយពីបានធ្វើការ រាំ cover បទចម្រៀង Gashina នៅលើឆាកប្រគុំតន្រ្តីមួយ។ មិនត្រឹមតែមានរូបរាងស្វែល ស្រឡូនដ៍សុិចសុី នោះទេ ការសម្តែងនេះកញ្ញាបានបង្ហាញនូវក្បាចរាំគួរឲ្យទាក់ទាញ និងរួសរវើក។ តោះចង់ដឹងថាការរាំរបស់  ព្រះកាយច័ន្ទ យ៉ាងណានោះមកមើលវីដេអូនៅខាងក្រោមនេះ៖ ប្រភព៖ KHMER NOTE អានបន្ត ៖ ខេមរៈ សិរីមន្ត មានឱកាសចូលហង្សមាស…

ខេមរៈ សិរីមន្ត មានឱកាសចូលហង្សមាស តែមិនទាន់មានឱកាសធ្វើ Coach

ការឈានចូលផលិតកម្មរស្មីហង្សមាស របស់តារាចម្រៀងនាំមុខគេនៅផលិតកម្មសាន់ដេ ខេមរៈ សិរីមន្ត ក៏មិនខុសពីសុគន្ធ និសា ដែរ គឺសិរីមន្ត នឹងបានតំណែងធំមួយ ជាគ្រូបង្វឹក (Coach) ក្នុងកម្មវិធីប្រលងចម្រៀងរបស់ប៉ុស្តិ៍ហង្សមាស ដែលគេសន្និដ្ឋានថា ទៅឆក់តំណែងលោកឆន សុវណ្ណរាជ ឬណុប បាយ៉ារិទ្ធ ក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣នេះ។ ប៉ុន្តែ តាមរយៈការប្រកាសរបស់ហង្សមាស ក្នុងការជ្រើសរើសម្ចាស់ពាន Cambodian Idol រដូវកាលថ្មីនេះ បញ្ជាក់ថា សម្រាប់ Coach ទាំង៤ គឺនៅតែជាឱក សុគន្ធកញ្ញា, ព្រាប សុវត្ថិ, ណុប បាយ៉ារិទ្ធ និងឆន សុវណ្ណរាជ ដដែល…

ព្រោះតែមិនអស់អាល័យ ពេជ្រ សោភា ចំណាយលុយធ្វើបុណ្យ៧ថ្ងៃជូន សាន ស្រីឡៃ

ពិធីបុណ្យគម្រប់ខួប៧ថ្ងៃ​ឧទ្ទិស​កុសលផល​បុណ្យ​ជូនតារាចម្រៀង សាន ស្រីឡៃ បានកំណត់ឡើងច្បាស់ហើយ គឺត្រូវបានប្រារព្ធឡើងនៅវត្តទួលទំពូង និងជួបជុំភ្ញៀវនៅវេលាម៉ោង២រសៀលថ្ងៃទី២១ និងបញ្ចប់នៅព្រឹកថ្ងៃបន្ទាប់ ។ ពិធីបុណ្យនេះតារាចម្រៀង ពេជ្រ សោភា ជាអ្នកចំណាយលើការរៀបចំ និងទទួលភ្ញៀវប្រមាណជា៧០ភាគរយ និង៣០ភាគរយគ្រួសារម្តាយ ស្រីឡៃ ចំណាយ។ ពេជ្រ សោភា បានប្រាប់ Kqube News ថា “ចា៎ ! បងកម្មវិធីបុណ្យគម្រប់ខួប៧ថ្ងៃ របស់ ស្រីឡៃ គឺខ្ញុំជាអ្នកផ្តើមគំនិតរៀបចំឡើង តែកម្មវិធីបុណ្យនេះខ្ញុំមិនបានធ្វើធំដុំទេ គឺធ្វើតែ១០តុទេ ហើយការចំណាយលើកម្មវិធីបុណ្យ ដំបូងឡើយខ្ញុំគិតថា ចង់រ៉ាប់រងទាំងអស់ដែរ តែដោយយល់ឃើញថា ទុកចំណែកមួយផ្នែកឲ្យគ្រួសារគាត់មានម្តាយ និងប្អូន បានចូលរួមក្នុងការចំណាយដែរ ទើបខ្ញុំបានឲ្យគាត់ចំណាយលើការប្រគេនព្រះសង្ឃក្នុងកម្មវិធីបុណ្យ ដើម្បីជាចំណែករបស់សាច់ញាតិ​ឧទ្ទិស​ជូនដល់ ស្រីឡៃ…

តា​រា​ស្រី​ពី​រ​ដួ​ង​ ​ដែ​​ល​ពេជ្រ សោភា ជួយបានបាត់បង់ជីវិត​ ក្រោយចូលសិល្បៈក្នុងពេលដ៏ខ្លី

ភ្នំ​ពេ​ញ៖​​ ​បើ​គិ​ត​​​ជា​ចូ​ល​សិ​ល្បៈ​ ​​ជា​ង​មួ​យ​ទ​ស​វ​ត្ស​រ៍​ ​ម​ក​នេះ​ ​ពេ​ជ្រ​ ​សោ​ភា​ ​បា​ន​ជួ​យ​អ្ន​ក​ជិ​ត​​​ខ្លួ​​ន​ជា​ច្រើ​ន​ ​អោ​យ​ចូ​ល​ក្នុ​ង​​​ពិ​ភ​ព​សិ​ល្បៈ​ល្បី​ឈ្មោះ​ ​ប៉ុ​​ន្តែ​​អ្វីដែ​​ល​ចា​ប់​អា​​រ​ម្ម​ណ៍​នោះ​ ​​មា​ន​តា​រា​​​ពី​​រ​ដួ​ង​ ​ដែ​ល​​​​អ្ន​ក​មេ​ម៉ា​យ​ពី​រ​​ដ​ង​ ​រូ​ប​នេះ​ ​បា​ន​ជួ​យ​ ​ប៉ុ​ន្តែ​អ​កុ​ស​​ល្យ​ ​បា​ន​ស្លា​ប់​បា​​ត់​ប​ង់​ជី​វិ​ត​​ ​ក្នុ​ង​រ​​យៈ​ពេ​ល​ដ៏​ខ្លី​ ​ក្រោ​​យ​ចូ​ល​ប្រ​ឡូ​ក​ក្នុ​ង​ថ្នា​​ល​សិ​ល្បៈ​ ​។​​​ ​ ​​១​.​ ​សា​ន​ ​ស្រី​ឡៃ​ ​បើ​ទោះ​​បី​ជា​មា​ន​ភា​ព​ល្បី​ល្បា​ញ​និ​ង​អា​ច​ឈ​​រ​​​​ឈ្មោះ​គ្រា​ន់​បើ​ ​ក្នុ​​ង​ពិ​ភ​ព​សិ​ល្បៈ​ ​​ជិ​​​ត​​​មួ​យ​ឆ្នាំ​នេះ​​ ​ប៉ុ​ន្តែ​អ​កុ​​ស​ល្យ​ ​នា​​ង​​​ត្រូ​វ​បា​ន​​ប្តី​ ​បា​ញ់​ស​​ម្លា​ប់​ ​កា​ល​ពី​ថ្ងៃ​​ទី​​​១​៦​ ​​ខែ​តុ​លា​ ​ឆ្នាំ​​​​២​០​១​៧​ ​ដោ​​យ​ភ្លើ​ង​​ប្រ​ច​ណ្ឌ​ ​ផ្អើ​ល​​​​ទ​ស្ស​និ​ក​ជ​ន​​​ទូ​ទាំ​ង​ប្រ​ទេ​ស​​ ​។​​​ ​២​.​​ស្រី​ណុ​ច​ ​ជា​​​​តា​រា​ស​ម្តែ​ង​ដែ​ល​ពេ​ជ្រ​​ ​សោ​ភា​ ​បា​ន​ជួ​យ​ ​​កា​ល​ពី​ ​១​០​​ឆ្នាំ​មុ​ន…

ម្តាយ សាន ស្រីឡៃ បញ្ជាក់លម្អិត ជុំវិញរឿងរ៉ាវរបស់កូនស្រី និងកូនប្រសា

ភ្នំពេញៈ មានព័ត៌មានជាច្រើនបានផ្ទុះឡើង ក្រោយឃាតកម្មធ្វើឲ្យ សាន ស្រីឡៃ ចែកឋានទៅដោយមិនទាន់ដឹងថា ព័ត៌មានរឿងប្តីចិត្តកំណាច ព្រោះភ្លើងប្រច័ណ្ឌដល់ថ្នាក់បាញ់សម្លាប់ប្រពន្ធ និងខ្លួនឯង បង្កជាចម្ងល់ដល់មហាជនជុំវិញរឿងរ៉ាវគ្រួសារតារាចម្រៀងថ្មីថ្មោងមួយនេះ មានសេចក្ដីពិតយ៉ាងណានោះទេ។ ក្នុងពិធីខួបគម្រប់៧ថ្ងៃ របស់តារាចម្រៀង សាន ស្រីឡៃ អតីតបេក្ខនារី The Voice Cambodia រដូលកាលទី២ ដែលរៀបចំឡើងនៅវត្តទួលទំពូង កាលពីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ម្ដាយនាង បានចេញមុខមកបញ្ជាក់រឿងកូនស្រី និងប្តីរបស់នាងថា បច្ចុប្បន្ននេះ អ្នកស្រី និងកូន ស្រីឡៃ រស់នៅផ្ទះខ្លួនឯង ដែលជាដីសហគមន៍ ស្ថិតក្នុងភូមិ១ សង្កាត់សែនសុខ ហើយមិនដឹងថា ពេលណាគេឲ្យរុះរើចេញនោះទេ។ អ្នកស្រីថា សព្វថ្ងៃនេះ ស្រីឡៃ បានទិញឡានមួយគ្រឿង…

មិននឹកស្មានថា ប៉ាច គីមមួយ ដូចCL បេះបិទបែបនេះសោះ មើលរូបបានដឹង!

ភ្នំពេញ៖  តារាចម្រៀង កញ្ញា ប៉ាច គីមមួយ គឺជាតារាវ័យក្មេងមួយរួប ដែលមានសន្ទុះ ប្រជាប្រិយភាពខ្លាំង នៅពេលដែលរូបនាង ផ្លាស់ប្តូរ ស្ទីលនៃការច្រៀង និង ការលេងស្ទីលសម្លៀកបំពាក់ប្លែកៗ។ ទន្ទឹមនឹងនេះ គេសង្កេតឃើញថា តារាចម្រៀងវ័យក្មេងរូបនេះ តែងតែនិយមលេងស្ទីលសម្លៀកបំពាក់ និងម៉ូតសក់ តាមតារាចម្រៀងដ៏ល្បីមួយរូប នៅឯប្រទេសកូរ៉េខាងត្បូង គឺកញ្ញា CLផងដែរ។ នាពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយ បានបង្កភាពភ្ញាក់ផ្អើល ដោយបង្ហោះរូប របស់កញ្ញា ប៉ាច គីមមួយ ដែលថតចេញពីប្លង់មួយ នៃMVចម្រៀងថ្មីរបស់នាង។ ប៉ុន្តែរូបនោះ បានធ្វើឲ្យអ្នកលេង បណ្តាញសង្គមលាន់មាត់គ្រប់គ្នាថា ស្ទីលរបស់នាងមួយបែបនេះ គឺដូច CL បេះបិទតែម្តង។ គួរបញ្ជាក់ផងដែរថា កន្លងមកនេះ កញ្ញា…

ម្ចាស់បទ Original Song “ខុសជំនាន់” ទទួលបានកាដូដ៏ភ្ញាក់ផ្អើលពីក្រុមហ៊ុន Youtube

ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញតារាចម្រៀងជាច្រើននាក់ចាប់ផ្តើមបញ្ឈប់ការចម្លងបទចម្រៀងពីប្រទេសដ៏ទៃ ដោយងាកមកធ្វើការនិពន្ធស្នាដៃចម្រៀងខ្លួនឯងវិញ ហើយមហាជនជាច្រើនក៏បានធ្វើការគាំទ្រផងដែរ។ ក្នុងនោះផងដែរ តារាចម្រៀង Original Song ដ៏ល្បីឈ្មោះម្នាក់ គឺលោក Tena ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ ដោយសារតែបទចម្រៀងរបស់លោកសុទ្ធតែបទ Original ហើយបទទាំងនោះសុទ្ធតែត្រូវនឹងសាច់រឿងរបស់យុវវ័យនាពេលបច្ចុប្បន្ន។ កាលពីម្សិលមិញនេះ លោក Tena បានទទួលកាដូដ៏ភ្ញាក់ផ្អើលមួយពីក្រុមហ៊ុន Youtube នោះគឺកាដូ YouTube  Silver Play Button។ លោក Tena ក៏បានបង្ហោះសារថ្លែងអំណគុណអ្នកគាំទ្រលោកទាំងអស់នៅលើបណ្តាញសង្គមផងដែរថា “Thank you everyone! it’s a silver gift from YouTube and I will…

បើមិនជឿកុំប្រមាថ!! មុនសាន ស្រីឡៃ និងស្វាមីឈានដល់ការបាញ់សម្លាប់ ត្រូវបានចៅអធិការវត្តម្នាក់ទស្សន៍ទាយថាពួកគាត់នឹង…..

ខេត្តព្រៃវែង ៖ ក្រោយកើតមានករណីឃាតកម្ម និងអត្តឃាតដ៏គួរឱ្យរន្ធត់មួយនៅកណ្តាលរាជធានីភ្នំពេញ គឺតារាចម្រៀងសាន ស្រីឡៃ ត្រូវប្តីផ្ទុះភ្លើងប្រចណ្ឌបាញ់សម្លាប់ក្នុងថ្លុកឈាម រួចបាញ់សម្លាប់ខ្លួនតាមក្រោយរួចមក ស្រាប់តែពេលនេះ មានព័ត៌មានបែកធ្លាយមកថា កាលពីអំឡុងពេលសាន ស្រីឡៃ និងស្វាមី ជួបប្រសព្វ ស្រលាញ់គ្នាដំបូង ធ្លាប់ត្រូវបានព្រះចៅអធិការវត្តមួយអង្គ នៅឯខេត្តបន្ទាយមានជ័យ បានទស្សន៍ទាយថា អ្នកទាំងពីរមិនអាចរួមរស់នឹងគ្នាបានឡើយ ព្រោះជើងលេខមិនល្អនោះទេ អាចនឹងឈានដល់ការព្រាត់ស្លាប់ ប៉ុន្តែអ្នកទាំងពីរមិនជឿ បានជម្នះយកគ្នាជាប្តីប្រពន្ធរួមរស់នឹងគ្នារហូតមក ទីបំផុត ក៏កើតមានហេតុការណ៍បាញ់ប្រហារបែបនេះតែម្តង។ ករណីឃាតកម្មដ៏សាហាវឃោរឃៅ ដែលបង្កឡើងដោយបុរសជាមន្ត្រីគយ និងជាប្តី បានសម្រេចចិត្តបាញ់សម្លាប់ប្រពន្ធ គឺតារាចម្រៀង សាន ស្រីឡៃ រួចបាញ់សម្លាប់ខ្លួនឯង បណ្តាលឱ្យដេកស្លាប់ក្នុងថ្លុកឈាមទន្ទឹមគ្នាគួរឱ្យសង្វេគ កាលពីពេលថ្មីៗនេះ នៅតែត្រូវបានមហាជនចាប់អារម្មណ៍ និងតាមដានចង់ដឹងពីដំណើររឿងពិត ដែលនាំឱ្យប្តីប្រពន្ធមួយគូនេះ ឈានដល់ដំណាក់កាលស្លាប់រួមគ្នាបែបនេះ។ មិនខុសពីពិធីបុណ្យសពនោះទេ…