មិនគួរអោយជឿថា សម្រស់របស់អ្នកនាង ពេជ្រ សូលីកា ក្នុងឈុតប្រពៃណី ពិតជាស្អាតយ៉ាងនេះ!!!

ប្រិយមិត្តភាគច្រើនពិតបានស្គាល់តារាចម្រៀង ពេជ្រ សូលីកា ទទួលបានការគាំទ្រយ៉ាងខ្លាំងបន្ទាប់ពីនាងលេចមុខសារជាថ្មី ក្នុងបណ្ដាញសង្គម ក្រោយពីបាត់ដំណឹងពីវិស័យសិល្បៈអស់រយៈពេលជាយូរដែរហើយ។ សព្វថ្ងៃអ្នកនាង ពេជ្រ សូលីកា គឺជាថៅកែស្រីរូបស្រស់ក្នុងហាង “បាយអូនអ៊ូក” ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ ទោះបីជានាងមិនបានឋិតក្នុងរង្វង់សិល្បៈក្ដី ក៏អតីតតារាចម្រៀងផលិតកម្ម M រូបនេះ កាន់តែមានសម្រស់ស្រស់ស្អាតមិនធម្មតាប៉ុន្មានដែរ។ ក្នុងនោះផងដែរកាលពីមួយរយៈមុននេះអ្នកនាង ពេជ្រ សូលីកា បានចាប់ដៃគូជាមួយនឹងលោក នីកូ ជាថ្មីម្ដងទៀត បានបញ្ចេញបទចម្រៀង original song ដែលមានចំណងជើង “លាក់បាំង” ដែលទទួលបានការគាំទ្រជាខ្លាំង ទាំងក្នុងបណ្តាញសង្គម និងប្រិយមិត្តខាងក្រៅ។ ជាក់ស្ដែងកាលពិម្សិលមិញនេះអ្នកនាង ពេជ្រ សូលីកា ទើបតែបង្ហោះរូបភាពប៉ុន្មានសន្លឹកបែបឈុតប្រពៃណី ដែលមើលទៅពិតជាលើកសម្រស់របស់តារារូបនេះកាន់តែវ័យក្មេងជាងមុនមួយកំរិតទៀតតែម្តង។ តោះចង់ដឹងថា សម្រស់តារារូបនេះ ស្អាតយ៉ាងណានោះ សូមចូលមើលនៅខាងក្រោមនេះ៖ ប្រភព៖ KHMER…

ពិតជាគួរឲ្យសរសើរមែន! កាលនៅរស់ក៏ពេជ្រ សោភា ជួយ សាន ស្រីឡៃ លុះដល់ស្រីឡៃលាចាកលោក ក៏ ពេជ្រ សោភា នៅតែបន្តជួយដែរ

បន្ទាប់ពីពិធីបូជាសពរបស់អ្នកនាង សាន ស្រីឡៃ​ បានបញ្ចប់ទៅសព្វគ្រប់ ក្រោមការជួយជ្រោមជ្រែងពីផលិតកម្មរស្មីហង្សមាស និងតារាជាច្រើនទៀត នាថ្ងៃទី ២១ ខែតុលា នេះ គឺឈានចូលមកដល់ថ្ងៃបុណ្យគម្រប់ខួប ៧ថ្ងៃ របស់អ្នកនាងហើយ។ ដូចដែលគ្រប់គ្នារួចមកថាអ្នកនាង ពេជ្រ សោភា គឺជាតារាស្រីមួយរូបដែលតែងជួយទំនុកបម្រុងដល់អ្នកនាង សាន ស្រីឡៃ តាំងពីសម្លៀកបំពាក់ និងការតុបតែងខ្លួនពេលឡើងឆាកម្ដងៗ។ រហូតមកដល់ពេលនេះ ទោះបីជាអ្នកនាង សាន ស្រីឡៃ បានបាត់បង់ជីវិតទៅហើយក្ដី ក្នុងនាមជាអតីតគ្រូបង្វឹកមួយរូប ពេជ្រ សោភា បានចេញមុខជួយជ្រោមជ្រែងក្នុងបុណ្យសពយ៉ាងខ្នះខ្នែងអស់ពីចិត្ត​តែម្ដង។ ជាក់ស្ដែង ក្រោយពីបានស្នើរឲ្យផ្លាស់ប្ដូរទីតាំងបុណ្យសព ៧ថ្ងៃ មកវត្តទួលទំពូងរួចមក មុននេះបន្តិច អ្នកនាង ពេជ្រ សោភា ក៏បានធ្វើការបង្ហោះ ប្រកាសស្វែងរកជំនួយ…

មិនសរសើរមិនបាន៖ ឡុង លីគ័ង្គ ក៏ជាសិស្ស….

ភ្នំពេញ៖ ប៉ុន្មានម៉ោងមុននេះនៅលើគណនីហ្វេសប៊ុក កុមារា ឡុង លីគ័ង្គ ដែលគេស្គាល់ថា ជាអតីតបេក្ខភាពប្រ​ឡងកម្មវិធី The Voice kids Cambodia និងទទួលបានការសរសើរច្រៀងពិរោះ តែមិនទទួលឱកាសលើពាន ក៏បានបង្ហោះសារធ្វើឲ្យអ្នកគាំទ្រអត់ទ្រាំមិនសរសើរ បន្ថែមលើទេពកោសល្យសិល្បៈចម្រៀងដ៏ក្មេងខ្ចីនោះ។ ឡុង លីគ័​ង្គ គឺជាបេក្ខជនមួយរូបក្នុងកម្មវិធី The Voice kids Cambodia ដែលទទួលបានការគាំទ្រថា មានទឹ​ក​ដមសំនៀងពិរោះនោះទេ និងមានសំឡេងល្អអាចច្រៀងបានទាំងបទបុរាណនិងបទសម័យថ្មី។ លើសពីការសរ​សើរនេះ អតីតបេក្ខភាព The Voice kids Cambodia ក៏ធ្វើឲ្យមជ្ឈដ្ឋានមហាជនសរសើរមិនដាច់ពីមាត់ផងដែរ លើការសិក្សាចំណេះដឹងទួទៅ។ ខណៈកុមារា ដែលធ្វើឲ្យមហាជនគាំទ្រលើវិស័យសិល្បៈចម្រៀងវ័យ១២ឆ្នាំរូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គ​ម​របស់ខ្លួនថា៖ « អូនរៀនបានលិខិតសរសើរហើយ អូនមិនភ្លេចទេការសិក្សា ហើយ​អូន​ទទួលបានអាហា​រូប​ករណ៍…

នោះម៉េចហ្នឹង៖ នាយ ពែក មី ត្រូវឧកញ្ញ៉ា ឌួង ឆាយ ថាឲ្យកប់ៗ

ភ្នំពេញ៖ នៅក្នុងគណនីហ្វេសប៊ុក បុរសមាឌធំងារល្បីជាឧកញ្ញ៉ាវ័យក្មេង លោក ឌួង ឆាយ បង្ហោះរូបថតមួយសន្លឹកថតជាមួយ និងតារាកំប្លែងនាយ ពែក មី។ ក្នុងនោះ ឧកញ្ញ៉ា ឌួង ឆាយ បានក្លែមពាក្យពេចន៍ចំអកឲ្យនាយ ពែក មី កប់ៗមាត់ឲ្យនាយ ពែក មី ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល។ ក្នុងនោះ សារនោះ ឧកញ្ញ៉ា ឌួង ឆាយ បានសរេសរសាររៀបរាប់បែបកំប្លុកកំប្លែងយ៉ាងដូច្នេះថា«អរគុណបង ពែក មី ឈ្មោះថ្មី អគ្គីភ័យ ដែលត្រូវជាបងធម៌របស់អគ្គីនេត្រ មើលតែម៉ូតសក់ថ្មីទៅដឹងហើយ ពីព្រោះអគ្គីនេត្របានផ្ទេរ មហិទ្ធិរិទ្ធិឲ្យបង ពែក មី អស់ហើយមុនចូលមហានគរ ) ដែលបានមកគាំទ្រ…

បទ “ទឹកភ្នែកសាប” របស់ សាន ស្រីឡៃ ចេញជា MV មើលហើយស្រណោះណាស់!

ទោះបីជាអ្នកនាង សាន ស្រីឡៃ បានលាចាកលោកទាំងវ័យក្មេងយ៉ាងណាក្តី ក៏ស្នាដៃបទចម្រៀង ដែលនៅសល់ ធ្វើឲ្យមហាជននឹកស្រណោះដល់សម្លេងរបស់អ្នកនាងជាខ្លាំង។ យ៉ាងណាមិញក្រោយពីបានបញ្ចេញបទ “ឈឺចាប់ពីរដងបានហើយ” កាលពីប៉ុន្មាននាទីមុន ផលិតកម្មរស្មីហង្សមាស ក៏នៅតែបញ្ចេញ Mv ជាបន្តបន្ទាប់គឺបទ “ទឹកភ្នែកសាប”។ ក្នុងនោះផងដែលមហាជន ក៏ដូចជាអ្នកគាំទ្រសង្ឃឹមថា ផលិតកម្មនឹងបញ្ចេញបទចម្រៀងថ្មីៗ ដែលជាស្នាដៃចុងក្រោយរបស់អ្នកនាង សាន ស្រីឡៃ៕ សូមទស្សនាបទចម្រៀងនេះនៅខាងក្រោម៖ ប្រភព៖ KHMER NOTE អានបន្ត ៖ អតីតបេក្ខភាព The voice kids Cambodia ជុំគ្នាដើរលេងក្រោយកម្មវិធីបានបញ្ចប់! ភ្នំពេញ៖ កម្មវិធីប្រលងចម្រៀងកុមារលំដាប់ពិភពលោកThe voice kids Cambodiaបានបញ្ចប់ដោយរលូនហើយជ័យលាភីបានធ្លាក់ទៅលើ ប្អូនប្រុស ពេជ្រ ថៃ ដែលជាបេក្ខជនមកពីខេត្តបាត់ដំបង។…

អតីតបេក្ខភាព The voice kids Cambodia ជុំគ្នាដើរលេងក្រោយកម្មវិធីបានបញ្ចប់!

ភ្នំពេញ៖ កម្មវិធីប្រលងចម្រៀងកុមារលំដាប់ពិភពលោកThe voice kids Cambodiaបានបញ្ចប់ដោយរលូនហើយជ័យលាភីបានធ្លាក់ទៅលើ ប្អូនប្រុស ពេជ្រ ថៃ ដែលជាបេក្ខជនមកពីខេត្តបាត់ដំបង។ នៅថ្ងៃនេះដែរ ក្រុមការងារស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV និងម្ចាស់ឧបត្ថម្ភកម្មវិធីបានរៀបចំពិធីជួបជុំ កូនក្រុមរបស់ Coach ទាំង៣ ដើម្បីធ្វើដំណើរកម្សាន្តជុំគ្នា បន្ទាប់ពីកម្មវិធីបានបញ្ចប់។ ក្នុងនោះផងដែរ គេក៏បានឃើញក្មេងៗអាយុក្រោម១៤ឆ្នាំទាំងនោះនាំគ្នាលេងយ៉ាងសប្បាយរីករាយ ជាមួយទឹកមុខញញឹមញញែមគ្រប់ៗគ្នា ហើយនេះក៏ជាការលើកទឹកចិត្តដល់ក្មេងៗ ដែលខិតខំបង្ហាញភាពក្លាហានដែលខ្លួនមាន នៅលើឆាកប្រលងចម្រៀងដ៏អស្ចារ្យនោះផងដែរ។ ចង់ដឹងថា ទិដ្ឋភាពក្មេងៗលេងសើចសប្បាយយ៉ាងណា? ទស្សនារូបភាពខាងក្រោម៖ អតីតបេក្ខភាព The voice kids Cambodia ជុំគ្នាដើរលេងក្រោយកម្មវិធីបានបញ្ចប់ អតីតបេក្ខភាព The voice kids Cambodia ជុំគ្នាដើរលេងក្រោយកម្មវិធីបានបញ្ចប់ អតីតបេក្ខភាព The…

មិនទាន់ដល់បុណ្យ៧ថ្ងៃ របស់សាន ស្រីឡៃផង ពេជ្រ សោភា បែរជា….

ភ្នំពេញ៖ មួយរយៈនៅក្នុងពិធីបុណ្យសពរបស់ សាន ស្រីឡៃ អ្នកនាងពេជ្រ សោភា ដែលធ្លាប់ជា Coach មានចិត្តអាណិតអាសូរ និងខំជួយនៅក្នុងពិធីបុណ្យយ៉ាងខ្លាំង។ ជាការពិតណាស់ នៅក្នុងពិធីបុណ្យសពរបស់អ្នកនាងសាន ស្រីឡៃ ឃើញថាមានតារាជាច្រើនបានចូលរួម និងស្រែកយំ ពាសពេញវត្ត មិនត្រឹមតែប៉ុណ្ណោះ ពិធីបុណ្យ៧ថ្ងៃរបស់សាន ស្រីឡៃ នឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ ដោយស្ថិតក្នុងការចាត់ចែង របស់ផលិតកម្មហង្សមាសផងដែរ ។ ជាក់ស្តែងកញ្ញាពេជ្រ សោភា ដែលមានតែងមានមុខនៅក្នុងពិធីនោះ បានបង្ហោះរូបភាព២សន្លឹក គួរឲ្យអាណិតមែនទែន ដែលខិតខំក្នុងពិធីផង និងពិបាកចិត្តផង ទើបធ្វើឲ្យអ្នកនាង ធ្លាក់ខ្លួនឈឺដល់ថ្នាក់នេះ ។ ក្នុងនោះផងដែរ គឺជារូបស្នាមកោសខ្យល់ យ៉ាងក្រហមពេញរាងកាយតែម្តង ដែលធ្វើឲ្យអ្នកគាំទ្រ មានចិត្តអាណិត និងកោតសរសើរដល់ទឹកចិត្តរបស់អ្នកនាង បានខិតខំក្នុងពិធីបុណ្យរបស់ ស្រីឡៃ…

ពេជ្រ សូលីកា សុំឲ្យអ្នកគាំទ្រចងចាំវត្តមាន សាន ស្រីឡៃ ទុកក្នុងបេះដូងទោះបីជាគាត់មិនបាននៅទៀតក៏ដោយ

បន្ទាប់ពីការបាត់បង់ជីវិតរបស់តារាចម្រៀងស្រី អ្នកនាង សាន ស្រីឡៃ មនុស្សជាច្រើនមានបានចូលរួមសម្ដែងភាពសោកស្តាយ និងអារម្មណ៍ក្រៀមក្រំជាខ្លាំង។ ដូចដែលគ្រប់គ្នាដឹងរួចមកហើយថាកាលពីនៅមានជីវិត អ្នកនាង សាន ស្រីឡៃ គឺ​ស្រលាញ់អាជីពជាអ្នកចម្រៀងខ្លាំងណាស់ ពេលនេះនាងបានសមបំណងហើយបែរជាមិនអាចនៅបន្ដអាជីពខាងវិស័យនេះបានយូរទៅវិញ។ ជាក់ស្ដែង ពេជ្រ សូលីកា ក៏បានបង្ហោះសារ ក្នុងន័យឲ្យបងប្អូនជួយចង់ចាំវត្តមានរបស់ សាន ស្រីឡៃ ទោះបីជាគាត់មិនបាននៅតទៀត ក៏សុំឲ្យនៅតែចងចាំ សាន ស្រីឡៃ ទុកក្នុងចិត្តដដែល  ចង់ដឹងខ្លឹមសារយ៉ាងណាសូមមើលសារខាងក្រោម៖”សម្លេងពិរោះ បទមានន័យ Mv ឡូយ សម្ដែងចូលតួ គាត់នឹងត្រូវល្បីខ្លាំង នឹងរកចំណូលដល់គ្រួសារបានច្រើនទៀតតែហេតុអីព្រំលិខិតមិនអាណិតដល់មនុស្សល្អៗខ្ញុំចង់និយាយថា ទោះគាត់មិននៅ មិនមែនថាយើងមិនអាចគាំទ្រគាត់បានឯណា សុំអោយចងចាំរូបគាត់ក្នុងបេះដូងទាំងអស់គ្នាណាព្រោះបើតាមលឺគាត់ស្រលាញ់ អាជីពមួយនេះខ្លាំងណាស់ចឹងទោះគាត់នៅឆ្ងាយមែនពិត ចង់អោយគាត់ដឹងថា គាត់ធ្វើបានហើយ គាត់សម្រេចបំណងប្រាថ្នាក្នុងអាជីបនេះបានហើយគាំទ្រ new MV…

អុឹម ជីវ៉ា បកស្រាយចម្ងល់ ហេតុអ្វីពេលសិល្បករស្លាប់ មិនមានអ្នកសិល្បៈដូចគ្នាចូលរួមច្រើន? (មានវីដេអូ)

ជាការពិតណាស់នៅពេលមានសិល្បករ និងសិល្បការនី ដែលបានទទួលមរណៈភាព ធ្លាក់ខ្លួនឈឺ ឬមានទុក្ខដោយប្រការណាមួយ គឺពុំសូវមានសិល្បករ ឬ សិល្បការនី ដូចគ្នាចូលរួមច្រើនដូចក្នុងពិធីមង្គលការ ឬពិធីជប់លៀងផ្សេងៗ។ ជាហេតុធ្វើឲ្យមហាជនជាច្រើនកើតជាចម្ងល់ ឬផ្ទុះជាការរិះគន់ថា មូលហេតុមកពីការប្រកាន់បក្សពួក ជាដើម។ យ៉ាងណាមិញដូចពិធីបុណ្យសពអ្នកនាង សាន ស្រីឡៃ ត្រូវមហាជនកត់សម្គាល់ថា នៅពេលបូជាដូចជាមិនមានសិល្បករ និងសិល្ប្កការនីណាចូលរួមច្រើនកុះករទាល់តែសោះ។ ដើម្បីកុំឲ្យមានចម្ងល់ និងការរិះគន់ជាបន្តបន្ទាប់នោះ នៅថ្ងៃនេះលោក អុឹម ជីវ៉ា ក៏បានធ្វើការបកស្រាយនៅលើគណនីហ្វេសប៊ុករបស់ខ្លួួនថា៖ ព្រឹកនេះខ្ញុំសុំឆ្លើយសំនួរមួយចំពោះបងប្អូនទស្សនិកជន ព្រោះសំនួរនេះគាត់តែងតែសួរដដែលជាដដែល មានបងប្អូនចោទសួខ្ញុំថា ហេតុអីពេលសិល្បករស្លាប់ សិល្បករឈឺ សិល្បករមានទុក្ខមិនមានអ្នកសិល្បៈដូចគ្នាចូលរួមច្រើន??? ខ្ញុំសូមបកស្រាយតាមទស្សនៈខ្ញុំផ្ទាល់ដោយខ្លីដូចទៅៈ ហេតុផលរួមមាន៖ ១: ជាប់រវល់ ២: ឆុងឆ្នាំ ៣: សុខភាពមិនអំណោយផល ៤:…

ពេលនេះ កូនប្រុសទាំងពីររបស់ សាន ស្រីឡៃ កំពុងទទួលបានដំណឹងល្អមួយ!

បន្ទាប់ពីការបាត់បង់ជីវិតរបស់តារាចម្រៀងស្រី អ្នកនាង សាន ស្រីឡៃ មនុស្សជាច្រើនមានបានចូលរួមសម្ដែងភាពសោកស្តាយ និងអារម្មណ៍ក្រៀមក្រំជាខ្លាំង។ ដូចដែលគ្រប់គ្នាដឹងរួចមកហើយថាកាលពីនៅមានជីវិត អ្នកនាង សាន ស្រីឡៃ គឺជាអ្នករ៉ាប់រងបន្ទុកគ្រួសារតែម្នាក់ឯងប៉ុណ្ណោះ ដោយសារជីវភាពទីទ័ល។ ជាហេតុធ្វើឲ្យគ្រប់គ្នាកាន់តែរំជួលចិត្តខណៈពេលនឹកដល់ម្ដាយជាស្រ្តីមេម៉ាយ និងកូនប្រុសតូចទាំង ២ រូប ដែលគ្មានទីពឹង ដោយសារតែកំព្រាទាំងឪពុក និងម្ដាយ។ ប៉ុន្តែមុននេះបន្តិចហ្វេសប៊ុកផេករបស់ផលិតកម្មរស្មីហង្សមាសបានឲ្យដឹងថា សាលាអន្តរជាតិអាមេរិកកាំងប្រ៊ិជ  បានផ្តល់អាហារូបករណ៍ដល់កូនប្រុសទាំង ២ របស់សពអ្នកនាង សាន ស្រីឡៃ រហូតរៀនចប់ថ្នាក់ទី១២។ ដោយផលិតកម្មរស្មីហង្សមាសបានឲ្យដឹងថា៖ “ក្រុមហ៊ុន ហង្សមាសគ្រុប និងក្រុមគ្រួសារនៃសពអ្នកនាង សាន ស្រីឡៃ សូមគោរពថ្លែងអំណរគុណដល់ សាលាអន្តរជាតិអាមេរិកកាំងប្រ៊ិជ ដែលបានផ្ដល់អាហារូបករណ៍ដល់កូនប្រុសទាំង ២ របស់សពអ្នកនាង សាន ស្រីឡៃ រហូតរៀនចប់ថ្នាក់ទី១២។…